ប្រទេសអារ៉ាប៊ីសាអូឌីតរុះរើគណៈរដ្ឋមន្រ្តីដោយផ្តោតលើវប្បធម៌

35

ប្រទេសអារ៉ាប៊ីសាអូឌីតបានប្រកាសការរុះរើគណៈរដ្ឋមន្ត្រីមួយផ្សេងទៀតនៅថ្ងៃសៅរ៍ ទី2​ ខែមិថុនា ជាមួយនឹងការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើវប្បធម៌និងសាសនា។

នេះគឺជាការផ្លាស់ប្តូររបស់រដ្ឋាភិបាលដ៏សំខាន់លើកទីពីរចាប់តាំងពីការតែងតាំងព្រះអង្គម្ចាស់ Mohammed bin Salman ជាបុត្រារបស់ព្រះមហាក្សត្រដែលជាអ្នកគ្រងរាជបល្ល័ង្កដ៏មានឥទ្ធិពលបំផុតក្នុងតំបន់។ ព្រះអង្គម្ចាស់ Mohammed បម្រើការងារជាឧបនាយករដ្ឋមន្ត្រីក្រោមការដឹកនាំរបស់បិតាព្រះអង្គ គឹស្តេច Salman។

ទីភ្នាក់ងារព័ត៌មានរដ្ឋ SPA បានប្រកាសថាស្តេច Salman បានជំនួសរដ្ឋមន្រ្តីក្រសូងការងារអ៊ីស្លាមនិងវប្បធម៌នៃប្រទេស។

រាជាណាចក្រនេះក៏បានប្រកាសថាខ្លួនបានបង្កើតគណៈកម្មាការរាជវង្សសម្រាប់ទីក្រុង Mecca ដ៏ពិសិដ្ឋដែលគេរំពឹងថានឹងស្វាគមន៍អ្នកធ្វើធម្មយាត្រាអ៊ីស្លាមរាប់លាននាក់សម្រាប់ពិធីបុណ្យប្រចាំឆ្នាំនៅខែសីហានឹងដឹកនាំដោយព្រះអង្គម្ចាស់ Mohammed។

ព្រះអង្គម្ចាស់ដ៏មានឥទ្ធិពល Mohammed បានពង្រឹងការក្តាប់អំណាចរបស់ទ្រង់ចាប់តាំងពីបានរារាំងជីដូនមួយរបស់ទ្រង់ពីការសោយរាជ្យកាលពីខែមិថុនា។

ចាប់តាំងពីពេលនោះមកព្រះអង្គបានដឹកនាំការផ្លាស់ប្តូរគោលនយោបាយអភិរក្សនិយមជ្រុលនៅអារ៉ាប់ប៊ីសាអ៊ូឌីតដែលរួមទាំងការបើករោងកុនឡើងវិញនិងអនុញ្ញាតឱ្យស្ត្រីបើកបរ។

ព្រះអង្គត្រូវបានគេមើលឃើញថាជាកម្លាំងជំរុញនៅពីក្រោយការឃុំឃាំងខ្សែរាជវង្សនិងអ្នកជំនួញចំនួន 200 នាក់នៅឯ Ritz Carlton កាលពីខែវិច្ឆិកា ដែលរដ្ឋាភិបាលនិយាយថាជាការបង្ក្រាបអំពើពុករលួយ។ ភាគច្រើនចាប់តាំងពីពេលនោះមកត្រូវបានដោះលែង បន្ទាប់ពីបានឈានដល់ការសម្រុះសម្រួលជាមួយរដ្ឋ។

កាលពីថ្ងៃសុក្រ ព្រះអង្គម្ចាស់គ្រងរាជបល្ល័ង្កអង្គនេះទទួលបានការព្រមានយ៉ាងខ្លាំងពីអាល់កៃដានៅក្នុងឧបទ្វីបអារ៉ាប់ដែលជាសាខាយេម៉ែនរបស់ក្រុមជីហាដ ជំវិញ “គម្រោងអំពើបាប” របស់ទ្រង់ដែល AQAP បានប្រកាស រួមមានព្រឹត្តិការណ៍កីឡាចំបាប់ WWE ដែលរៀបចំដោយប្រទេសនេះនៅក្នុងខែមេសា៕