ទីកន្លែងនៃកិច្ចប្រជុំកំពូល Trump-Kim ត្រូវបានប្រកាស

34

សេតវិមានបានប្រកាសទីកន្លែងនៃជំនួបកំពូលរវាងលោកប្រធានាធិបតីអាមេរិក Donald Trump និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ដែលត្រូវបានគ្រោងធ្វើនៅថ្ងៃទី12 ខែមិថុនានៅក្នុងប្រទេសសឹង្ហបុរី។

អ្នកនាំពាក្យ Sarah Sanders បានសសេរតាម tweeter កាលពីថ្ងៃអង្គារថាជំនួបកំពូលនេះនឹងប្រព្រឹត្តទៅនៅសណ្ឋាគារ Capella នៅលើកោះ Sentosa។

កោះ Sentosa ត្រូវបានគេមើលឃើញថាជាកន្លែងមួយក្នុងចំណោមទីតាំងសម្រាប់ភាគីទាំងសងខាងពីព្រោះទីតាំងរបស់វាផ្តល់អត្ថប្រយោជន៍ដល់សន្តិសុខ។

រដ្ឋាភិបាលសឹង្ហបូរីកាលពីថ្ងៃអង្គារបានកំណត់កោះនេះនិងតំបន់ជុំវិញរបស់ខ្លួនថាជាតំបន់ពិសេសមួយដែលត្រូវមានសន្តិសុខតឹងរ៉ឹង។

ឥឡូវនេះកន្លែងជំនួបកំពូលនេះត្រូវបានគេសម្រេចចិត្តទទួលយក អ្នកគ្រប់គ្នាកំពុងប្រម៉ើលមើលកន្លែងដែលលោក Trump និងលោក Kim នឹងស្នាក់នៅ។

ទន្ទឹមនឹងនេះដែរលោក Trump បានសសេរតាម tweeter ថា “កិច្ចប្រជុំនៅសឹង្ហបុរីជាមួយកូរ៉េខាងជើងសង្ឃឹមថានឹងចាប់ផ្តើមនូវអ្វីមួយធំ … យើងនឹងមើលឃើញក្នុងពេលឆាប់ៗនេះ” ដោយបង្ហាញពីបំណងប្រាថ្នារបស់គាត់ក្នុងការត្រួសត្រាយផ្លូវសម្រាប់ការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងនិងដើម្បីធ្វើឱ្យកិច្ចប្រជុំកំពូលលើកដំបូងទទួលបានជោគជ័យ៕