សហរដ្ឋអាមេរិកនឹងជួយដល់ការស៊ើបអង្កេតនៅប្រទេសហៃទី

10

សហរដ្ឋអាមេរិកកំពុងបញ្ជូនមន្រ្តីមកពី FBI និងក្រសួងសន្តិសុខមាតុភូមិ ដើម្បីជួយប្រទេសហៃទីស៊ើបអង្កេតការធ្វើឃាតលោកប្រធានាធិបតី Jovenel Moise។

អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បានប្រកាសពីសេចក្តីសម្រេចនៅឯសេតវិមាននៅថ្ងៃសុក្រ។ លោកស្រីមានប្រសាសន៍ថាសហរដ្ឋអាមេរិកកំពុងបញ្ជូនមន្រ្តីតាមសំណើរបស់ប្រទេសហៃទី។
លោក Moise ត្រូវបានសម្លាប់ដោយខ្មាន់កាំភ្លើងមួយក្រុមនៅព្រឹកថ្ងៃពុធនេះ នៅគេហដ្ឋានរបស់គាត់ក្នុងរដ្ឋធានី Port-au-Prince។ ភរិយារបស់គាត់រងរបួសធ្ងន់។

មន្រ្តីប៉ូលីសនិយាយថាការសម្លាប់នេះត្រូវបានគ្រោងនិងរៀបចំយ៉ាងប្រុងប្រយ័ត្ន។ ពួកគេនិយាយថាពួកគេបានឃុំខ្លួនជនជាតិអាមេរិក ២ នាក់ និងកូឡុំប៊ី ១៥ នាក់ពាក់ព័ន្ធនឹងការវាយប្រហារនេះ។ ជនជាតិកូឡុំប៊ីមួយចំនួនត្រូវបានគេជឿថាជាសមាជិកកងទ័ពចូលនិវត្តន៍។
ជនសង្ស័យ ៤ នាក់ត្រូវបានសម្លាប់ដោយប៉ូលីស ហើយ ៨ នាក់ទៀតកំពុងរត់គេចខ្លួន។

ស្ថានទូតតៃវ៉ាន់ប្រចាំទីក្រុង Port-au-Prince បាននិយាយថាមនុស្ស ១១ នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីព្យាយាមចូលក្នុងបរិវេណរបស់ខ្លួន។ គេមិនដឹងថាតើពួកគេពាក់ព័ន្ធនឹងការធ្វើឃាតនេះទេ។

នាយករដ្ឋមន្រ្តីបណ្តោះអាសន្ន លោក Claude Joseph បានប្រកាសអំពី “ការរឹតត្បឹតចេញចូលទីក្រុង” រយៈពេលពីរសប្តាហ៍។ ប៉ុន្តែគេមិនទាន់ដឹងច្បាស់ថាអ្នកណាជាអ្នកទទួលខុសត្រូវលើប្រទេសនេះទេ។

លោក Moise បានជ្រើសរើសអ្នកនយោបាយម្នាក់ទៀតគឺលោក Ariel Henry ដើម្បីក្លាយជានាយករដ្ឋមន្រ្តី តែប៉ុន្មានថ្ងៃមុនការធ្វើឃាតរបស់គាត់។ សហរដ្ឋអាមេរិកជឿជាក់ថាលោក Joseph នឹងក្លាយជាមេដឹកនាំបណ្តោះអាសន្នស្របច្បាប់៕