សាលារៀននៅហុងកុងទាំងអស់បិទទ្វាចំពេលភាពចលាចលបានបន្តកើតមាន

18

រដ្ឋាភិបាលហុងកុងបានបិទសាលារៀនទាំងអស់នៅលើដែនដីចាប់ពីថ្ងៃព្រហស្បតិ៍ដល់ចុងសប្តាហ៍នេះខណៈក្រុមអ្នកតវ៉ានៅតែបន្តរំខានចរាចរណ៍នៅលើដែនដីនេះ។

កាលពីថ្ងៃព្រហស្បតិ៍រដ្ឋាភិបាលបានបិទសាលាមត្តេយ្យដល់សាកលវិទ្យាល័យដោយលើកឡើងពីហេតុផលសុវត្ថិភាព។

ដែនដីនេះនៅក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះត្រូវបានរំខានដោយការប៉ះទង្គិចគ្នារវាងប៉ូលិសនិងនិស្សិតសាកលវិទ្យាល័យក៏ដូចជាការរំខានចរាចរណ៍ដែលបង្កឡើងដោយក្រុមអ្នកតវ៉ា។

បរិវេណនៃសាកលវិទ្យាល័យហុងកុងដែលជាតំបន់ល្បីល្បាញមួយក្នុងចំណោមដែនដីមានភាពស្ងប់ស្ងាត់បន្ទាប់ពីសាលាបានប្រាប់និស្សិតកុំឲ្យមករៀន។

របងនិងរនាំងនៅតែមាននៅតាមដងផ្លូវក្បែរៗ ជាកន្លែងដែលនិស្សិតកំពុងឃ្លាំមើលការឆ្មក់ចូលរបស់ប៉ូលិសខណៈដែលខ្លះទៀតបានប្រើជំពាមឬស្សី។

និស្សិតស្រីម្នាក់បានស្តីបន្ទោសស្ថានការណ៍លើរដ្ឋាភិបាលដែលមិនបានយកចិត្តទុកដាក់ស្តាប់សំលេងរបស់ពលរដ្ឋ។ នាងបាននិយាយថាវាចាំបាច់ក្នុងការបន្តការតវ៉ាសម្រាប់ពេលនេះជាជាងការសិក្សា។

រហូតមកដល់ពេលនេះនៅមិនទាន់មានការប៉ះទង្គិចគ្នារវាងប៉ូលិសនិងយុវជននៅឡើយទេ។ ប៉ុន្តែសេវាកម្មរថយន្តក្រុងនិងរថភ្លើងក្រោមដីមួយចំនួនត្រូវបានផ្អាកបន្ទាប់ពីប្រតិបត្តិការរបស់ពួកវាត្រូវបានរំខានដោយក្រុមអ្នកតវ៉ា។

នៅប្រជុំជនខណ្ឌហិរញ្ញវត្ថុរបស់ហុងកុងប្រជាពលរដ្ឋបានប្រមូលផ្តុំគ្នាម្តងទៀតដោយស្រែកពាក្យស្លោកដូចជា “ប្រយុទ្ធដើម្បីសេរីភាព”។

រដ្ឋាភិបាលបានបង្ហាញសញ្ញាថាខ្លួនបានត្រៀមខ្លួនជាស្រេចដើម្បីបង្កើនការបង្ក្រាបរបស់ខ្លួនប៉ុន្តែភាពចលាចលនេះមិនបានបង្ហាញសញ្ញាបញ្ចប់ទេ៕