មនុស្សប្រហែល 800 នាក់បានស្លាប់នៅក្នុងទឹកជំនន់និងការរអិលបាក់ភក់ នៅប្រទេសឥណ្ឌា

30

ភ្លៀងមូសុងបានបង្កឱ្យមានទឹកជំនន់និងការរអិលបាក់ភក់នៅក្នុងតំបន់ធំៗនៃប្រទេសឥណ្ឌា។ មនុស្សប្រហែល 800 នាក់ត្រូវបានអះអាងថាបានស្លាប់នៅក្នុងរដ្ឋចំនួន 8 ចាប់តាំងពីចុងខែមិថុនា។

ភ្លៀងធ្លាក់ខ្លាំងបានធ្លាក់នៅរដ្ឋ Kerala ភាគខាងត្បូងចាប់តាំងពីថ្ងៃពុធ។ ក្រុមមន្រ្តីមូលដ្ឋាននិយាយថាចំនួនអ្នកស្លាប់បានកើនឡើងដល់ 26 នាក់គិតមកដល់ថ្ងៃព្រហស្បតិ៍។

មនុស្ស 9 នាក់កំពុងបាត់ខ្លួននៅក្នុងរដ្ឋ ខណៈដែលអ្នកផ្សេងទៀតត្រូវបានគេជឿថាត្រូវបានជាប់នៅក្នុងផ្ទះ។ ប្រតិបត្ដិការស្វែងរកនិងជួយសង្គ្រោះកំពុងដំណើរការ។

ភ្លៀងធ្លាក់ខ្លាំងត្រូវបានគេព្យាករណ៍ថានឹងបន្តរយៈពេលជាច្រើនថ្ងៃទៀត។ រដ្ឋាភិបាលកំពុងជម្រុញឱ្យប្រជាពលរដ្ឋដែលរស់នៅជិតជម្រាលនិងទន្លេដើម្បីជម្លៀសចេញអោយលឿន៕