អ្នកជិះស្គីលើទឹកម្នាក់ត្រូវបានវាយប្រហារដោយត្រីឆ្លាមនៅអូស្ត្រាលី

37

អាជ្ញាធរបាននិយាយថាអ្នកជិះស្គីលើទឹកម្នាក់ត្រូវបានវាយប្រហារនៅត្រង់ជើងដោយត្រីឆ្លាមមួយក្បាលនៅឆ្នេរសមុទ្រភាគខាងលិចប្រទេសអូស្ត្រាលីនៅថ្ងៃអាទិត្យនេះដែលជាការវាយប្រហារចុងក្រោយបំផុតមួយដែលបានសម្លាប់បុរសម្នាក់ទៀត។

មន្ត្រីជលផលបានប្រាប់សារព័ត៌មាន AFP ថាអ្នកជិះស្គីម្នាក់ដែលមានអាយុប្រហែល 20 ឆ្នាំកំពុងជិះស្គីរបស់គាត់នៅឆ្នេរ Pyramids ភាគខាងត្បូងទីក្រុង Perth ប្រទេសអូស្ត្រាលីភាគខាងលិចកាលពីព្រឹកថ្ងៃអាទិត្យនៅពេលការវាយប្រហារបានកើតឡើង។

សាក្សីម្នាក់បានប្រាប់គេហទំព័រសារព័ត៌មាន WA Today ថាបុរសនោះនៅជាមួយអ្នកជិះស្គីម្នាក់ទៀតក្នុងទឹកនៅពេលដែលហ្វូងត្រីសាម៉ុងបានហែលឆ្លងកាត់ពួកគេហើយសំឡេងត្រីឆ្លាមបានបន្លឺឡើង។

លោក Damian Baker ដែលកំពុងមើលពីច្រាំងបាននិយាយថា “បុរសនោះត្រូវបានវាយប្រហារនៅផ្នែកខាងក្រោមនៃជើងជាមួយនឹងការខាំត្របាក់ពីរដង។

អ្នកសង្គ្រោះបាននិយាយថា បុរសវ័យក្មេងម្នាក់ទៀតបានទាញខ្លួនគាត់ទៅលើថ្មបន្ទាប់ពីគាត់ត្រូវបានខាំ។ គាត់ត្រូវបានគេដឹកទៅកាន់មន្ទីរពេទ្យជាមួយនឹងការរងរបួសដែលមិនប៉ះពាល់ដល់ជីវិត។

មន្ត្រីរដ្ឋបានអះអាងពីការវាយប្រហារដោយ “ត្រីឆ្លាមដែលមិនស្គាល់អត្តសញ្ញាណ” នៅក្នុងសេចក្តីថ្លែងការណ៍មួយ។

ក្រសួងជលផលរដ្ឋបាននិយាយថាឆ្នេរសមុទ្រនៅតំបន់នោះត្រូវបានបិទ ហើយប៉ូលិសជើងទឹកបានដើរល្បាតនៅលើផ្ទៃទឹក។

ការវាយប្រហារនេះគឺជាការជួបប្រទះលើកទី 5 នៅឆ្នេរសមុទ្រអូស្ត្រាលីក្នុងរយៈពេលពីរខែនេះ។

អ្នកហែលទឹកម្នាក់បានស្លាប់កាលពីថ្ងៃចន្ទក្រោយពីត្រូវបានរងរបួសដោយត្រីឆ្លាមមួយនៅបណ្តុំកោះ Whitsunday នៅរដ្ឋ Queensland ដែលជាការជួបប្រទះលើកទី 3 នៅក្នុងតំបន់ទេសចរណ៍ចាប់តាំងពីខែកញ្ញាមក។

កាលពីថ្ងៃពុធ អ្នកជិះស្គីម្នាក់បានវាយប្រយុទ្ធជាមួយត្រីឆ្លាមជាមួយក្តាស្គីរបស់គាត់បន្ទាប់ពីគាត់ត្រូវបានខាំត្រង់ជើងនៅ Shelly Beach កន្លែងទេសចរណ៍ដ៏ពេញនិយមមួយផ្សេងទៀតនៅក្នុងរដ្ឋ New South Wales។

ក្រុមអ្នកជំនាញនិយាយថាការវាយប្រហារកំពុងកើនឡើងខណៈដែលសកម្មភាពកីឡាលើទឹកកាន់តែមានពេញនិយម ហើយត្រីដែលត្រូវបានត្រីឆ្លាមស៊ីផ្លាស់ទីទៅកាន់តែខិតជិតដល់ច្រាំងសមុទ្រ។

ទោះយ៉ាងណាក៏ដោយការស្លាប់នៅតែកម្រកើតមាន៕