ភ្នំភ្លើង Asama ផ្ទុះឡើង

19

មានការផ្ទុះតិចតួចនៅលើភ្នំភ្លើង Asama នៅភាគកណ្តាលនៃប្រទេសជប៉ុន។ ការផ្ទុះនេះបានកើតឡើងភ្លាមៗបន្ទាប់ពីម៉ោង ១០ យប់ នៅថ្ងៃពុធ។

មន្ត្រីទីភ្នាក់ងារឧតុនិយមនិយាយថាភ្នំភ្លើងនេះបានបញ្ចេញផ្សែងដែលមានចម្ងាយជាង ១,៨០០ ម៉ែត្រឡើងទៅលើអាកាស។

ទីភ្នាក់ងារនេះបានបង្កើនកម្រិតប្រកាសអាសន្នភ្នំភ្លើងដល់កម្រិត ៣/៥។

វាកំពុងអំពាវនាវដល់ប្រជាជនដែលរស់នៅចម្ងាយ ៤ គីឡូម៉ែត្រនៃមាត់ភ្នំភ្លើងដើម្បីឲ្យមានការប្រុងប្រយ័ត្នចំពោះថ្មធំៗដែលអាចខ្ទាតបាននិងមានលំហូរនៃឧស្ម័នក្តៅ ផេះនិងថ្ម។

ភ្នំភ្លើង Asama លាតសន្ធឹងលើខេត្តណាហ្គាណូនិងហ្គុនម៉ា។ វាមានកំពស់ប្រហែល ២,៦០០ ម៉ែត្រ៕