ឧទ្ធម្ភាគចក្ររបស់ប្រធានាធិបតីកូឡុំប៊ីត្រូវបានវាយប្រហារ

10

ឧទ្ធម្ភាគចក្រដឹកប្រធានាធិបតីកូឡុំប៊ី លោក Ivan Duque និងមន្ត្រីជាច្រើនរូបទៀតត្រូវបានគេរាយការណ៍ថាបានរងការវាយប្រហារដោយគ្រាប់កាំភ្លើងនៅក្នុងការវាយប្រហារមួយនៅតាមបណ្តោយព្រំដែនជាមួយប្រទេសវេណេហ្ស៊ូអេឡាកាលពីថ្ងៃសុក្រ។

សារព័ត៌មាន Associated Press និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតរាយការណ៍ថាឧទ្ធម្ភាគចក្រត្រូវបានវាយប្រហារខណៈពេលដែលវាត្រៀមចុះចតនៅទីក្រុង Cucuta។

យន្តហោះនេះក៏ដឹករដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Diego Molano និងមន្ត្រីជាន់ខ្ពស់ដទៃទៀតផងដែរ។ គ្មាននរណាម្នាក់រងរបួសនៅក្នុងការវាយប្រហារនោះទេ។

នៅក្នុងសារវីដេអូមួយដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម Twitter លោក Duque បានថ្កោលទោសចំពោះឧប្បត្តិហេតុនេះថាជាការវាយប្រហារដ៏កំសាកមួយ។

គាត់និយាយថាគាត់បានផ្តល់ការណែនាំដើម្បីតាមរកឧក្រិដ្ឋជនដែលបានវាយប្រហារឧទ្ធម្ភាគចក្ររបស់គាត់ហើយធ្វើឱ្យជីវិតរបស់អ្នកនៅលើយន្តហោះស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។

ពួកឧទ្ទាមនៃក្រុមឆ្វេងនិយមប្រឆាំងនឹងរដ្ឋាភិបាលផ្តល់ហិរញ្ញប្បទានដល់សកម្មភាពរបស់ពួកគេតាមរយៈការជួញដូរគ្រឿងញៀនខុសច្បាប់ដែលផលិតពីស្លឹកកូកាដែលត្រូវបានដាំដុះនៅតំបន់ព្រំដែនជុំវិញទីក្រុង Cucuta។ រដ្ឋាភិបាលកូឡុំប៊ីកំពុងព្យាយាមលុបបំបាត់ពាណិជ្ជកម្មគ្រឿងញៀន៕