មេដឹកនាំអាស៊ានរៀបចំកិច្ចប្រជុំដើម្បីពិភាក្សាពីប្រទេសមីយ៉ាន់ម៉ា

13

បណ្តាមេដឹកនាំអាស៊ីអាគ្នេយ៍កំពុងប្រជុំនៅថ្ងៃសៅរ៍នៅប្រទេសឥណ្ឌូនេស៊ីដែលពួកគេនឹងពិភាក្សាពីវិធីដើម្បីបញ្ចប់ការបង្ហូរឈាមនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

មេដឹកនាំយោធាមីយ៉ាន់ម៉ាគឺឧត្តមសេនីយ Min Aung Hlaing នឹងចូលរួមកិច្ចប្រជុំនេះ។ នេះជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោកចាប់តាំងពីកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះបានធ្វើរដ្ឋប្រហារនៅថ្ងៃទី ១ ខែកុម្ភៈ។

ប្រភពការទូតនិយាយថាការជួបជុំរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នៅរដ្ឋធានាហ្សាកាតាមិនមែនជា “ជំនួបកំពូល” ទេ ប៉ុន្តែមានគោលបំណងបង្ហាញពីជំហររបស់អាស៊ានមិនទទួលស្គាល់ឧត្តមសេនីយរូបនេះក្នុងនាមជាអ្នកតំណាងជាតិរបស់មីយ៉ាន់ម៉ា។

ប៉ុន្តែយោធាហាក់ដូចជាមានចេតនាប្រើប្រាស់ការជួបជុំនេះដើម្បីបង្ហាញអំពីភាពត្រឹមត្រូវពីការធ្វើរដ្ឋប្រហាររបស់ខ្លួននិងទទួលបានការគាំទ្រចំពោះផែនការរបស់ខ្លួនក្នុងការអំពាវនាវឲ្យមានការបោះឆ្នោតសកលជាថ្មី។

ការយកចិត្តទុកដាក់គឺថាតើសមាជិកអាស៊ានអាចរួបរួមគ្នាក្នុងការស្ទាបស្ទង់ក្តីកង្វល់អន្តរជាតិអំពីភាពសាហាវឃោរឃៅរបស់យោធានិងជួយសម្របសម្រួលដំណោះស្រាយចំពោះភាពវឹកវរនេះដែរឬទេ៕