គួរឲ្យសង្វែក! ក្មេងប្រុសម្នាក់ចុះលេងទឹកស្រះ រអិលជើងលង់ស្លាប់
ខេត្តកំពង់ឆ្នាំង៖ ក្មេងប្រុសជាសិស្សសាលាម្នាក់ បានចុះលេងទឹកស្រះ ទំនងជារអិលជើង ធ្លាក់ទឹកដាំក្បាលជ្រមុចភក់ បណ្តាលឲ្យស្លាប់យ៉ាងអាណោចធអាធម។
ករណីនេះកើតឡើងនៅម៉ោងប្រហែល ១៤ និង៣០នាទី រសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅចំណុចស្រះទឹក ក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង ស្ថិតនៅភូមិទី៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
តាមប្រភពពីកន្លែងកើតហេតុឲ្យដឹងថា មុនពេលកើតហេតុមានសិស្សសាលាមួយក្រុមគ្នា២ទៅ៣នាក់បាននាំគ្នាដើរទៅមាត់ស្រះ ក្នុងគោលបំណងចុះទៅលេងទឹក។ ពេលទៅដល់មាត់ស្រះសិស្សរងគ្រោះបានចុះលេងមុន ហើយក៏រអិលជើងធ្លាក់ចូលក្នុងទឹកស្រះ ដោយសាទឹកជ្រៅមិនចេះហែលទឹក បានបណ្ដាលឱ្យលង់ស្លាប់ ។ចំណែកសិស្ស២នាក់ទៀតបានរត់មកប្រាប់គ្រូ...
ជនជាតិចិន ១២នាក់ត្រូវបានឃាត់ខ្លួនពីបទលួចឆ្លងដែន និងស្នាក់នៅធ្វើខុសច្បាប់
ជនជាតិចិនចំនួន ១២ នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទលួចឆ្លងដែន និងកំពុងស្នាក់នៅធ្វើការងារខុសច្បាប់នៅភ្នំពេញ។
តាមការចុះផ្សាយលើវេបសាយអគ្គស្នងការនគរបាលជាតិកាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ បានឲ្យដឹងថាសមត្ថកិច្ចចំរុះ បានចុះត្រួតពិនិត្យការដ្ឋានសំណង់ និងកន្លែងស្នាក់នៅរបស់ជនជាតិចិនដែលស្ថិតនៅផ្លូវ២៧៣ និងផ្លូវV១-១៣ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ហើយបានឃាត់ខ្លួនជនជាតិចិនចំនួន ១២ នាក់ដែលគ្មានលិខិតឆ្លងដែន។
អគ្គស្នងការនគរបាលជាតិបន្តថាជាមួយគ្នានោះដែរក៏មានជនជាតិចិន ២២នាក់ទៀតមានលិខិតឆ្លងដែន តែមិនមានសៀវភៅការងារក៏ត្រូវបានសមត្ថកិច្ច ដកហូតលិខិតឆ្លងដែន ហើយ បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់។
ថ្ងៃជាមួយគ្នានោះដែរកម្លាំងនគរបាលអន្តោប្រវេសន៍នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក៏បានឃាត់ ខ្លួនជនជាតិចិនចំនួន ៥០...
អាជីវកម្មកាយអាចម៍ដី២កន្លែង ម្ចាស់និងអាជ្ញាធរអះអាងថាមានច្បាប់ ប៉ុន្តែពលរដ្ឋថា ជាបឹងអភិរក្សធម្មជាតិ
ខេត្តកំពង់ឆ្នាំង ៖ បឹងដំរ៉ែកជាបឹងអភិរក្សធម្មជាតិ និងជាអាងស្តុបទឹកទុកសម្រាប់ប្រជាពលរដ្ឋអាស្រ័យផល ដែលមានទីតាំងជាប់ព្រំប្រទល់ ឃុំក្រាំងដីមាស ស្រុករលាប្អៀរ និងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង គេសង្កេតឃើញមានសកម្មភាពគ្រឿងចក្រជាច្រើន កំពុងកាយយកអាចម៍ដីលក់យ៉ាងអាណាធិប្បតេយ្យ។
ប្រភពប្រជាពលរដ្ឋបង្ហើបឲ្យដឹងថាម្ចាស់អាជីវកម្មទី១ មានឈ្មោះសោម សុម៉ាលិ (ហៅយាយម៉ៅពេជ្យនិល) និងទី២មានឈ្មោះជា ឆេងស្រង់ (ហៅពៅ) អ្នកទាំងពីរជាឈ្មួញចាស់វស្សាជាយូរឆ្នាំហើយនៅទីតាំងខាងលើមិនដឹងថាមានច្បាប់អនុញ្ញាតិ និងអនុវត្តត្រឹមត្រូវ ឬយ៉ាងណានោះទេ ដែលសកម្មភាពនេះដឹកដីមិនគ្រប និងមិនស្រោចទឹក ធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ពួកគាត់យ៉ាងធ្ងន់ធ្ងរ ជាពិសេសកូនតូចៗ។...
ទូរស័ព្ទ Galaxy X បត់បានរបស់សាមសុង អាចមានរូបរាងដូចនេះ
សាមសុងបានទទួលពាក្យចចាមរ៉ាមថា នឹងកំពុងតែរៀបចំផែនការផលិតទូរស័ព្ទ ឆ្លាតវ័យដែលអាចបត់បាននៅឆ្នាំក្រោយនេះដែលគេហៅថា Galaxy X ។ ប៉ុន្តែប្រសិនបើការបែកធ្លាយនេះមានការបង្ហាញណាមួយ វាមើលទៅអាក្រក់បន្តិច ហើយធំ។
មនុស្សជាច្រើនបានលើកយកប៉ាតង់ ដែលបានបំពេញពីសាមសុងដែលបង្ហាញរបៀបដែល Galaxy X អាចដំណើការ។ ប៉ាតង់ស្នើអោយមានអេក្រង់ពីរ និងខ្សែអង់តែនដែលអាចភ្ជាប់បានជាមួយអេក្រង់ទាំងពីរ។
អេក្រង់ខាងឆ្វេងរំលេចឡើងដោយមានគែមស្តើងជុំវិញ ហើយពុំមានប៊ូតុងខាងក្រៅ ឡើយ។ ការបង្ហាញរូបភាពខាងស្តាំ តែមានការរចនាដូចទូរស័ព្ទឆ្លាតវ័យបែបបុរាណដែលមានប៊ូតុងចុចនៅខាងក្រៅខាងក្រោមវា។ ស៊ែនស៊័រមួយចំនួននៅខាងលើអេក្រង់បង្ហាញការមេរ៉ា និងស្គេនខាងមុខ រួមមានស្គេនប្រស្រីភ្នែក និងផ្ទៃមុខ។
ជាការពិត ក្រុមហ៊ុនធំៗដូចសាមសុងបំពេញបែបបទ សុំប៉ាតង់គ្រប់ពេលវេលា។...
មុខសញ្ញាចោរកម្មម្នាក់ជំនាញលួចម៉ូតូអស់លក្ខ:ជាប់អន្ទាក់ប៉ូលិស
កំពង់ធំ=កម្លាំងជំនាញនៃអធិការ ដ្ឋាន នគរបាលស្រុកបារាយណ៍និងកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំត្នោតជុំធ្វើការបង្ក្រាប..លោកចោរបានម្នាក់ក្នុងចំណោមពីរនាក់និងម្នាក់ទៀតកំពុងតែធ្វើការស៊ើបអង្កេត..ស្រាវជ្រាវដើម្បីឈានទៅដល់ការចាប់ខ្លួន..ហេតុការចាប់បានជនសង្ស័យម្នាក់ដែលធ្វើសកម្មភាពលួចម៉ូតូនេះគីចាប់បាននៅចំណុចវាលស្រែរស្ថិតនៅភូមិត្នោតជុំទី២ ឃុំត្នោតជុំ..កាលពីថ្ងៃទី៤ខែមករាឆ្នាំ២០២៤..លោក ស ចំរើនអធិការ រងទទួលផែនព្រហ្មទ័ណ្ឌស្រុកបានរាយណ៍បានឲ្យដឹងថា,កាលពីថ្ងៃទី៣ខែមករាឆ្នាំ២០២៤វេលាម៉ោង១០និង០០ចំណុចភូមិត្រស់ ឃុំបល្ល័ង្គ ស្រុកបារាយណ៍..មានអំពើចោរកម្ម១លើក..បង្កឡើងដោយជនសង្ស័យ២នាក់ជិ:ម៉ូតូ១គ្រឿងមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងម៉ាកហុងដាC125ពណ៏ខ្មៅស្លាកលេខ 1Q 9318កំពង់ធំ...សេរីឆ្នាំ២០២១ជាម៉ូតូបង់រំលួស..ម្ចាស់ម៉ូតូដែលជាជនរងគ្រោះ ឈ្មោះ ហ៊ុល សុខនាភេទប្រុសអាយុ៤១ឆ្នាំមានលំនៅភូមិត្នោតជុំទី១ ឃុំត្នោតជុំ ស្រុកបារាយណ៍..ខេត្តកំពង់ធំ.មុនពេលកើតហេតុជនរងគ្រោះបានជិ:ម៉ូតូមកហូបអីនៅចំុណុចកើតហេតុខាងលើ..លុះដល់វេលាម៉ោង១១និង០០ព្រឹកថ្ងៃដដែលទើបដឹងថាខ្លួនបាត់ម៉ូតូ...ក្រោយពីទទួលព័ត៌មាន...សមត្ថកិច្ចបើកការស្រាវជ្រាវតាម.រយ:កាំម៉ារាសុវត្ថភាព ជាវិញកន្លែងកើតហេតុ និងមធ្យោបាយធ្វើសកម្មភាពទើបកំណត់មុខសញ្ញាជនសង្ស័យបាន១នាក់....ឈ្មោះគង់ ថេងភេទប្រុសអាយុ៣៩ឆ្នាំមានទីលំនៅភូមិត្នោតជុំទី២ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ..កម្លាំង អធិការនគរស្រុកបារាយណ៍បានសហ:ការណ៍ជាមួយកន្លងអធិការ នគរបាលស្រុកសន្ទុកដើម្បីស្វែងរកម៉ូតូដែលជនសង្ស័យផ្លុងទុករោងដែលគេទុកចោលមួយកន្លែងនៅភូមិចំបក់ទួលចាន់ឃុំតាំងក្រសាំង.ស្រុកសន្ទុកក្រោយពីកំណត់មុខសញ្ញាបានសម្ថកិច្ចធ្វការឃាត់ខ្លួនជនសង្ស័យបានម្នាក់និងដកហូតម៉ូតូធ្វើសកម្មភាព១គ្រឿងម៉ាកហុងដាឌ្រីសង់C125ពណ៏ខ្មៅ...
អាជ្ញាធរខេត្តកំពង់ធំប្ដេជ្ញាបិទអាជីវកម្មល្បែងឡូតូនៅក្នុងខេត្តកំពង់ធំទាំងអស់ចាប់ពីពេលនេះតទៅ
(កំពង់ធំ)៖លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំប្ដេជ្ញាបិទអាជីវកម្មល្បែងឡូតូនៅក្នុងខេត្តកំពង់ធំទាំងអស់
ចាប់ពីពេលនេះតទៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។
លោក ងួន រាសី ថ្លែងថាកិច្ចប្រជុំថ្ងៃនេះជាសេចក្តីជូនដំណឹងបន្ទាន់ដល់ម្ចាស់អាជីវកម្មពាក់ព័ន្ធនឹងការបើកអាជីវកម្មឆ្នោតផ្សងសំណាងឡូតូទាំងអស់ក្នុងខេត្តកំពង់ធំដែលគ្មានច្បាប់អនុញ្ញាតដោយទុករយៈពេល ០៧ថ្ងៃ ប៉ុន្តែត្រូវអនុវត្តចាប់ពីពេលនេះតទៅ។
លោកបានបញ្ជាក់ថាមន្ត្រីជំនាញនិងអាជ្ញាធរក្រុងស្រុក ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ម្យ៉ាងវិញទៀត មន្ត្រីជំនាញត្រូវត្រួតពិនិត្យទៅលើច្បាប់ឲ្យបានច្បាស់លាស់បើសិនជាក្រុមហ៊ុនឬទីតាំងល្បែងនោះ មានច្បាប់ហើយ យើងត្រូវតែអនុញ្ញាត។
លោក ងួន រាសី បន្តទៀតថានេះជាគោលនយោបាយរួមរបស់ប្រមុខរាជរដ្ឋបាលភិបាលក្នុងការជូនដំណឹងដល់ប្រតិបត្តិ្កករទាំងអស់បានជ្រាបថាដើម្បីកុំឲ្យមានបញ្ហាក្នុងការអនុវត្តន៍និតិវិធីច្បាប់ក្រុមហ៊ុនត្រូវមានច្បាប់អនុវត្តចេញដោយគណៈកម្មការគ្រប់ល្បែងពាណិជ្ជកម្មកម្ពុជា ហើយច្បាប់មួយចេញបានតែមួយទីតាំងតែប៉ុណ្ណោះ។ ប្រសិនបើមិនមានច្បាប់អនុញ្ញាតិទេ សូមផ្អាកជាបន្ទាន់ ហើយមិនដូច្នោះទេ និងត្រូវកសាងសុំណុំរឿងបញ្ជូនខ្លួនទៅតុលាការ។
គួរបញ្ជាក់ថានៅខេត្តកំពង់ធំ...
អគ្គីភ័យឆេះផ្សារច្បារអំពៅស្ទើទាំងស្រុង
ប្រភពពីសមត្ថកិច្ចការិយាល័យពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងអគ្គីភ័យឆាប់ឆេះផ្សារច្បារអំពៅស្ទើទាំងស្រុង ប្រមាណ ៦០០តូប។
តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ថាអគ្គិភ័យដែលឆាបឆេះផ្សារច្បារអំពៅមិនទាន់រលត់ ដែលឆេះអស់ប្រមាណ ៧០ភាគរយទៅហើយ។
ប្រភពដដែលបន្តថាអគ្គិភ័យនេះមិនទាន់រកមូលហេតុឃើញនៅឡើយទេ រង់ចាំការស្រាវជ្រាវបន្ត។
ប្រភពដែលបញ្ជាក់ថាអគ្គិភ័យខាងលើបានលេបត្របាក់ផ្សារច្បារអំពៅប្រហែល៦០ទៅ៧០ភាគរយ។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចពាក់ព័ន្ធនៅតែបន្តចេញរថយន្តអគ្គិភ័យដើម្បីបាញ់ពន្លត់ឲ្យរលត់ទាំងស្រុង៕
ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង
----
កំពង់ឆ្នាំង:):នៅព្រឹកថ្ងៃទី១៩ ខែ មេសា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីប្រកាសផ្ទេរភារកិច្ច...
រដ្ឋាភិបាលហាមឃោសនាបោះឆ្នោតសមាជិកព្រឹទ្ធសភាក្នុងតំបន់មួយចំនួននៅភ្នំពេញ
រដ្ឋាភិបាលបានចេញសេចក្ដីណែនាំមិនឲ្យមានការប្រមូលផ្តុំ និងធ្វើក្បួនដង្ហែ តាមតំបន់សំខាន់ៗមួយចំនួន ក្នុងរាជធានីភ្នំពេញ សម្រាប់ដំណើរការយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសតាំង នីតិកាលទី៤ ឆ្នាំ២០១៨ ខាងមុខនេះ។
រដ្ឋបាលសាលារាជធានីភ្នំពេញបានចេញសេចក្ដីណែនាំមួយចុះថ្ងៃទី ២៤ ខែមករា ដោយពុំអនុញ្ញាតឲ្យមានការប្រមូលផ្តុំ និងធ្វើក្បួនដង្ហែ តាមតំបន់សំខាន់ៗមួយចំនួន ក្នុងរាជធានីភ្នំពេញ សម្រាប់យុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី២៣...
លោកស្រី ប៉ែន ណារ៉េន ដឹកនាំកម្លាំងចម្រុះ បានចុះត្រួតពិនិត្យបង្រ្កាបបទល្មើសនេសាទនៅចំណុចតាមដងស្ទឹង ស្ថិតក្នុងភូមិសាស្ត្រភូមិព្រេន ឃុំសុចិត្រ
(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤
លោកស្រី ប៉ែន ណារ៉េន នាយសង្កាត់ជលផលស្រុកសណ្ដាន់ដឹកនាំកម្លាំងចម្រុះ បានចុះត្រូតពិនិត្យបង្រ្កាបបទល្មើសនេសាទនៅចំណុចតាមដងស្ទឹង ស្ថិតក្នុងភូមិសាស្ត្រភូមិព្រេន ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
លោកស្រី ប៉ែន ណារ៉េន នាយសង្កាត់រដ្ឋបាលជលផលសណ្តាន់ សហការជាមួយកម្លាំងនគរបាលប៉ុស្តិរដ្ឋបាលឃុំសុចិត្រ កម្លាំងប្រជាការពារភូមិប្រេន បានចុះបង្ក្រាបបទល្មើស នេសាទប្រើឧបករណ៍ ឆក់ត្រី លទ្ធផលអនុវត្តបាន០១ករណី÷ ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ (កសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់ជលផល)។ វត្ថុតាងឧបករណ៍នេសាទល្មើសច្បាប់ទាំងអស់ត្រូវបានដកហូតឃាត់ទុករួមមាន÷...