ខ្លាឃ្មុំផេនដាញីឈ្មោះ ម៉េង ម៉េងនៅសួនសត្វប៊ែកឡាំងប្រារព្ធខួបកំណើតអាយុ 5ឆ្នាំ

117

ខ្លាឃ្មុំផេនដាញីឈ្មោះ ម៉េង ម៉េង នៅសួនសត្វទីក្រុងប៊ែកឡាំងបានប្រារព្ធពិធីខួបកំណើតអាយុ 5 របស់នាងជាមួយនឹងនំខួបកំណើតបីជាន់កាលពីថ្ងៃអង្គារ។

កាដូរខួបកំណើតគឺជានំខេកដែលមានរសជាតិឆ្ងាញ់ជាមួយដំឡូងក្រហមនិងដំឡូងបារាំងផ្អែមដែលបានតុបតែងជាមួយផ្លែប៉ោមរូបបេះដូង។ ទៀនត្រូវបានឆ្លាក់ពីឫស្សីនិងការ៉ុតដោយអ្នកចិញ្ចឹមសត្វនិងអ្នកហ្វឹកហាត់។ម៉េង ម៉េង បានមកដល់ទីក្រុងប៊ែកឡាំងកាលពីរដូវក្តៅឆ្នាំមុនជាមួយខ្លាឃ្មុំផេនដាឈ្មោលឈ្មោះ ចាវ ជីង ពីការបង្កាត់ខ្លាឃ្មុំផេនដានិងមូលដ្ឋានស្រាវជ្រាវនៅខេត្តឆេងឌូភាគនិរតីប្រទេសចិន។ ខ្លាឃ្មុំផេនដាមួយគូនេះនឹងរស់នៅសួនសត្វប៊ែកឡាំងដែលចាស់ជាងគេក្នុងប្រទេសអាល្លឺម៉ង់ក្នុងរយៈពេល 15 ឆ្នាំ។លោក Andreas Knieriem នាយកសួនសត្វបាននិយាយថា “ជាមួយនឹងខួបកំណើតលើកទី 5 ម៉េង ម៉េងបានក្លាយទៅជាផេនដាស្រ្តីវ័យក្មេងម្នាក់ ដូច្នេះយើងសង្ឃឹមថានឹងមានកូនខ្លាឃ្មុំពណ៌ខ្មៅនិងសជាលើកដំបូងនៅនាទាឃរដូវក្រោយ។ ទារកខ្លាឃ្មុំផេនដាជាលើកដំបូងរបស់អាល្លឺម៉ង់នឹងក្លាយជាក្តីរំភើបដ៏ធំមួយ។ ដូចជាថាតើពេលណានិងរបៀបដែលពួកវាទាំងពីរនឹងជួបគ្នាជាលើកដំបូង នោះយើងនឹងសម្រេចចិត្តរួមគ្នាជាមួយសហការីរបស់យើងពីប្រទេសចិននៅឆ្នាំក្រោយ”។នៅក្នុងពិធីប្រគល់ពានរង្វាន់ Giant Panda Global Awards ដែលបានប្រារព្ធឡើងកាលពីខែកុម្ភៈកន្លងមកនេះ ម៉េង ម៉េងត្រូវបានអ្នកគាំទ្រខ្លាឃ្មុំផេនដាសកលលោកបានបោះឆ្នោតគាំទ្រជា “ខ្លាឃ្មុំផេនដាដែលគេចូលចិត្តជាងគេនៅក្រៅប្រទេសចិន”៕