រូបគំនូរនៃព្រះចៅអធិរាជជប៉ុននិងព្រះមហាក្សត្រីយានីត្រូវបានដាក់បង្ហាញ

44

ទីភ្នាក់ងារគ្រួសារព្រះចៅអធិរាជជប៉ុនបានបង្ហាញរូបគំនូរនៃព្រះចៅអធិរាជ Akihito និង ព្រះមហាក្សត្រីយានីនៅថ្ងៃចន្ទនេះ។ នេះជាលើកដំបូងដែលគំនូររបស់ព្រះអង្គទាំងពីរត្រូវបានគូឡើងដោយមានការយល់ព្រមពីព្រះអង្គ។

ផ្ទាំងគំនូរប្រេងត្រូវបានគូដោយវិចិត្រករ Hiroshi Noda ជាវិចិត្រករឈានមុខគេ​ ដែលត្រូវបានបញ្ចប់នៅក្នុងខែមករាហើយប្រគល់ទៅរាជវាំង Imperial ក្នុងខែមីនា។

នៅក្នុងគំនូរដែលលាបលើផ្ទាំងក្រណាត់ទំហ៊ំ 2 ម៉ែត្រ ទាំងទទឹងនិងបណ្តោយ ព្រះចៅអធិរាជឈរនៅខាងឆ្វេង ហើយព្រះមហាក្សត្រីយានីឈនៅខាងស្ដាំ។

វិចិត្រករ Noda វ័យ  81 ឆ្នាំមានភាពស្និទ្ធស្នាលជាមួយព្រះអង្គទាំងពីរចាប់តាំងពីពួកគាត់ឡើងសោយរាជ្យ។

ទីភ្នាក់ងារនេះបាននិយាយថាគំនិតនៃការគូរូបព្រះចៅអធិរាជត្រូវបានលើកឡើងកាលពី 8 ឆ្នាំមុនមកម្លេះ។ លោក Noda បានគូគំនូរនេះដោយផ្អែកលើរូបថតដែលបានថតកាលពី 4 ឆ្នាំមុន។

លោកបានបង្ហាញពីស្ថានភាពពិតនៃស្បែកនិងសម្លៀកបំពាក់របស់ព្រះអង្គទាំងពីរនិងជញ្ជាំងនៅខាងក្រោយ។

ទីភ្នាក់ងារនេះនិយាយថាព្រះចៅអធិរាជនិងព្រះមហាក្សត្រីយានីសព្វព្រះទ័យនឹងគំនូរនេះ។

លោក Noda និយាយថាលោកមានកិត្តិយសដោយត្រូវបានអនុញ្ញាតឱ្យគួគំនូរនេះ។ គាត់ក៏បាននិយាយថាគាត់តស៊ូដើម្បីពណ៌នាពីព្រះអង្គទាំងពីរនៅលើផ្ទាំងក្រណាត់ ហើយគាត់បានគូគំនូបានល្អបំផុត៕