ព្រះរាជបុត្រីអង់គ្លេស Eugenie នឹងរៀបអភិសេកជាមួយមិត្តប្រុសដែលស្គាល់គ្នាជាច្រើនឆ្នាំ

49

ព្រះរាជបុត្រីអង់គ្លេស Eugenie បានភ្ជាប់ពាក្យជាមួយមិត្តប្រុសដែលបានស្គាល់គ្នាជាច្រើនឆ្នាំ​គឺលោក Jack Brooksbank នឹងរៀបអភិសេកនៅចុងឆ្នាំនេះ នេះបើតាមព័ត៌មានពីព្រះរាជវាំង Buckingham កាលពីថ្ងៃចន្ទ​។

ព្រះរាជបុត្រី Eugenie មានវ័យ​២៧ឆ្នាំជាព្រះរាជនត្តា (ចៅស្រី) របស់ម្ចាស់ក្សត្រី Elizabeth ហើយនឹងក្លាយជាក្សត្រីទី ៨ ដែលសោយរាជ្យបន្ត។ Eugenie ជាបុត្រីរបស់ព្រះអង្គម្ចាស់ Andrew ដែលជាបុត្រាទី ៣ របស់ព្រះម្ចាស់ក្សត្រីដែលត្រូវបានគេស្គាល់ថាជាឥស្សរជនដែលមានភាពថ្លៃថ្នូក្នុងប្រទេសអង់គ្លេស (the Duke of York)។

ព្រះរាជរវាំង Buckingham បានប្រកាសក្នុងសេចក្តីថ្លែងការណ៍ថា  “ព្រះមហេសីរបស់ព្រះអង្គបានប្រកាសពីការភ្ជាប់ពាក្យរបស់ព្រះរាជបុត្រី Eugenie ជាមួយលោក Jack Brooksbank នៅក្នុងប្រទេស Nicaragua កាលពីដើមខែនេះ”។

ពិធីអភិសេកនឹងប្រព្រឹត្តទៅនៅរដូវស្លឹកឈើជ្រុះ​នៅ St George’s Chapel ក្នុងទីក្រុង Windsor ដូចគ្នាទៅនឹងកន្លែងដែលជីដូនមួយរបស់ព្រះរាជបុត្រី គឺព្រះអង្គម្ចាស់ Harry ដែលនឹងរៀបអភិសេកជាមួយគូដណ្តឹងសញ្ជាតិអាមេរិកកាំង Meghan Markle ក្នុងខែឧសភា៕