Jennifer Aniston នឹងសម្តែងភាពយន្តបែបកំប្លែង សេតវិមានភេទដូចគ្នា

32

អ្នកស្រី Jennifer Aniston នឹងសម្តែងតួជាស្ត្រីទី1 និងជាប្រធានាធិបតីអាមេរិកខ្ទើយទីមួយនៅក្នុងខ្សែភាពយន្តបែបកំប្លែងសម្រាប់ក្រុមហ៊ុន Netflix នេះបើយោងតាមសេវាកម្មតាមអ៊ីនធើណេតបានផ្សាយកាលពីថ្ងៃសុក្រ។

តារាកំប្លែងអាមេរិក Tig Notaro នឹងដើរតួជាភរិយារបស់នាង Aniston ក្នុងខ្សែភាពយន្តនេះហើយនាងក៏ជាសហនិពន្ធ សរសេរសាច់រឿងសម្រាប់ខ្សែភាពយន្តដែលមានចំណងជើងថា ស្ត្រីទី 1 (First Ladies)។

មិនទាន់មានកាលបរិច្ឆេទត្រូវបានកំណត់សម្រាប់ការចេញផ្សាយរឿងនេះទេ។

ក្រុមហ៊ុន Netflix បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថានៅពេល Beverly និង Kasey Nicholson ផ្លាស់ទៅសេតវិមាន ពួកគេនឹងបង្ហាញថានៅពីក្រោយស្ត្រីដ៏អស្ចារ្យគ្រប់រូប មានស្ត្រីដ៏អស្ចារ្យម្នាក់។

ការប្រកាសនេះគឺជាការបង្ហាញចុងក្រោយបង្អស់នៅក្នុងគម្រោងខ្សែភាពយន្តដ៏ល្បីល្បាញមួយសម្រាប់ Aniston មានវ័យ 49 ឆ្នាំដែលអាជីពរបស់នាងភាគច្រើនសម្តែងក្នុងខ្សែភាពយន្តបែបកំប្លែងមនោសញ្ចេតនាតាំងពីចុងបញ្ចប់នៃកម្មវិធីទូរទស្សន៍បែបកំប្លែង “មិត្តភក្ដិ” នៅឆ្នាំ 2004។

នាងក៏កំពុងបំរើការក្នុងកម្មវិធីទូរទស្សន៍ដំបូងរបស់នាងផងដែរគឺកម្មវិធី “មិត្តភក្ដិ” ជាសហតារាភាពយន្តនិងជាអ្នកផលិតរឿងភាគសម្រាប់ក្រុមហ៊ុន Apple Inc. អំពីជីវិតរបស់មនុស្សដែលធ្វើការក្នុងកម្មវិធីទូរទស្សន៍នាពេលព្រឹក៕