ស្ថិតិដ៏គួរអោយភ្ញាក់ផ្អើលបង្ហាញថាក្រុមចម្រៀង TWICE មានប្រជាប្រិយភាពជាងក្រុមចម្រៀងនារីផ្សេងៗទៀត

109

ក្រុមចម្រៀងនារីកូរ៉េ TWICE បានទទួលការគាំទ្រច្រើនក្នុងឆ្នាំ ២០១៧ ពីការលក់ចេញការប្រគុំតន្រ្តីទោលជាលើកដំបូងរបស់ពួកគេដើម្បីចេញផ្សាយបទល្បីៗដូចជា  Knock Knock Signal Likey និង Heart Shaker រួមទាំងទទូលបានពានរង្វាន់កំពូលចុងឆ្នាំផងដែរ។

ក៏ប៉ុន្តែក្នុងតារាងថ្មីនេះបានបង្ហាញថា ក្រុមចម្រៀង TWICE មានចំនួនច្រើនជាងឆ្ងាយក្នុងការលក់អាល់ប៊ុមនៅឆ្នាំ ២០១៧ បើប្រៀបធៀបទៅនឹងក្រុមស្រីៗផ្សេងទៀត។

ប្រាកដហើយថា ក្រុមចម្រៀង TWICE បានលក់អាល់ប៊ុមច្រើនជាង​ក្រុមចម្រៀងនារីកំពូលទាំង ១៤ ដែលសរុបបញ្ចូលគ្នា។

យោងតាមតារាង ក្រុមចម្រៀង TWICE បានលក់អាល់ប៊ុមចម្រៀងប្រមាណ ១,៤៤៣, ៩៩៤ ក្នុងឆ្នាំ ២០១៧។ ទន្ទឹមនឹងនេះដែរ  ក្រុមចម្រៀង GFRIEND Red Velvet Girls’ Generation APink Cosmic Girls Lovelyz Pristin MAMAMOO BLACKPINK DIA Weki Meki T-Ara AOA និង Laboum បានលក់សរុបអាល់ប៊ុមទាំងអស់ត្រឹម ១,២០២,៦៦៨។

ពួកគេមានភាពខ្លាំងទាក់ទងនឹងការផ្សាយតាមឌីជីថលផងដែរ ក្នុងពាក់កណ្តាល ឆ្នាំ ២០១៧ មុនពេលចេញបទចម្រៀង  Likey និង Heart Shaker តារាងផ្សេងៗដែលប្រៀបធៀបក្រុមចម្រៀង TWICE ជាមួយក្រុមចម្រៀងនារី 3rd Generation បានបង្ហាញថានារីៗពិតជាគ្របដណ្តប់លើវិស័យចម្រៀងនេះ។

ក្រុមចម្រៀង TWICE មានចំណាត់ថ្នាក់ខ្ពស់នៅក្នុងតារាងប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ប្រចាំខែ និងប្រចាំឆ្នាំរបស់ប៉ុស្តិ៍  Melon និង  Gaon  ច្រើនជាងក្រុមចម្រៀង GFRIEND BLACKPINK MAMAMOO និង Red Velvet ៕