អតីតពិធីករទូរទស្សន៍ជាតិម្នាក់បានទទួលមរណៈភាព

196

អតីតពិធីករអានព័ត៌មានអន្តរជាតិដ៏ក្រអួនក្រអៅម្នាក់នៅទូរទស្សន៍ជាតិកម្ពុជាបានបានទទួលមរណៈភាពនៅថ្ងៃនេះ។

តាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ទូរទស្សន៍ជាតិកម្ពុជាបានឲ្យដឹងថា អតីតមន្ត្រីទូរទស្សន៍ជាតិកម្ពុជា និងជាអ្នកអានព័ត៌មានអន្តរជាតិដ៍ល្បី លោកស្រី រស់ សោភនី បានទទួលមរណភាពនៅថ្ងៃទី៤ខែកម្ភៈឆ្នាំ២០១៨ វេលាម៉ោង៥និង២០នាទីទាបភ្លឺម៉ោងនៅប្រទេសបារាំង ត្រូវម៉ោង១១និង២០នាទីថ្ងៃត្រង់ម៉ោងនៅប្រទេសកម្ពុជា។

តាមការចុះផ្សាយដដែលបានឲ្យដឹងថាលោក ស្រី រស់ សោភនី បានទទួលមរណៈភាពនៅក្នុងជន្មាយុ ៦៤ឆ្នាំ ដោយសាររោគាពាធ ៕