Steve Ditko: សហនិពន្ធរឿង Spider-Man បានស្លាប់នៅអាយុ 90 ឆ្នាំ

39

លោក Steve Ditko ដែលជាសហនិពន្ធរឿង Spider-Man និង Doctor Strange សម្រាប់ទស្សនាវដ្តី Marvel Comics បានស្លាប់នៅក្នុងផ្ទះរបស់គាត់នៅទីក្រុងញូវយ៉កក្នុងអាយុ 90 ឆ្នាំ។

ប៉ូលីសបាននិយាយថាគាត់ត្រូវបានគេរកឃើញថាមិនមានប្រតិ្តកម្មអ្វីសោះនៅអាផាតមិន Manhattan របស់គាត់នៅថ្ងៃទី 29 ខែមិថុនា ហើយត្រូវបានគេប្រកាសថាបានស្លាប់នៅកន្លែងកើតហេតុ។

កូនប្រុសរបស់កម្មកររោងចក្រផលិតដែកម្នាក់ឈ្មោះ Ditko កើតនៅក្រុងចនថោន រដ្ឋភែនស៊ីលវ៉ានៀនៅឆ្នាំ 1927។ គាត់បានបម្រើការនៅក្នុងកងទ័ពនៅទ្វីបអឺរ៉ុបបន្ទាប់ពីសង្គ្រាមលោកលើកទី 2 ហើយបានចាប់ផ្តើមធ្វើការអោយទស្សនាវដ្តីកុមារនៅទសវត្សឆ្នាំ 1950 នៅទីក្រុងញូវយ៉ក។

លោក Ditko រួមជាមួយនឹងលោក Stan Lee បានណែនាំលោក Peter Parker និងបុគ្គលិកលក្ខណៈតួអង្គ

Spider-Man ក្នុងឆ្នាំ 1962 ក្នុងទស្សនាវដ្តីកុមារ Amazing Fantasy ឪ្យពិភពលោកស្គាល់។

មួយឆ្នាំក្រោយមកលោក Ditko បានសរសេររឿង Doctor Strange ដែលនិយាយពីកំពូលវេជ្ជបណ្ឌិតវះកាត់ទៅកាន់ពិភពលោក។

លោក Ditko បានចាកចេញពីទស្សនាវដ្តី Marvel ក្នុងឆ្នាំ 1966 ហើយបានវិលត្រឡប់មកវិញនៅទសវត្សបន្ទាប់។

មួយក្នុងចំណោមការសរសេររឿងក្រោយៗរបស់គាត់គឺរឿង Squirrel Girl ដែលទទួលបានប្រជាប្រិយភាពក្នុងចំណោមអ្នកគាំទ្រក្នុងទស្សនាវដ្តី។

លោក Ditko បានគ្រប់គ្រងស្ទូឌីយោនៅ Manhattan រហូតគាត់ស្លាប់ ប៉ុន្តែមិនគួរឱ្យជឿសោះថាគាត់ជាមនុស្សដែលរស់នៅម្នាក់ឯង ហើយមិនចេញទៅទីណាសោះក្រៅពីនៅតែក្នុងផ្ទះ ស្ទើរតែមិនផ្តល់បទសម្ភាសន៍ ជួបអ្នកគាំទ្រ ឬបង្ហាញខ្លួននៅមហោស្រពភាពយន្ត។

លោក Dan Buckley ប្រធានក្រុមហ៊ុន Marvel Entertainment បាននិយាយថា “ថ្ងៃនេះគ្រួសារ Marvel កាន់ទុក្ខចំពោះការបាត់បង់លោក Steve Ditko។

” Steve បានធ្វើអោយឧស្សាហកម្មភាពយន្តនិង Marvel Universe មានការផ្លាស់ប្តូរ ហើយកេរ្តិ៍តំណែលរបស់គាត់នឹងមិនត្រូវបានបំភ្លេចឡើយ”។

លោក Neil Gaiman អ្នកនិពន្ធរឿងប្រលោមលោកនិងទស្សនាវដ្តីកុមារបាននិយាយទាំងអួលដើមកថា “សូមអរគុណលោក Steve Ditko ដែលបានធ្វើឱ្យកុមារភាពរបស់ខ្ញុំកាន់តែចម្លែក”។

“គាត់បានឃើញអ្វីដែលគាត់បានធ្វើ ហើយគាត់បានផ្តល់ឱ្យយើងនូវមធ្យោបាយជាច្រើនដើម្បីមើលថាវាមានតែមួយគត់។ ជារឿយៗត្រូវបានចម្លង ហើយមិនដែលស្មើគ្នាទេ ខ្ញុំដឹងថាខ្ញុំជាមនុស្សម្នាក់ផ្សេងទៀត ពីព្រោះគាត់នៅក្នុងពិភពលោក”៕