ឆ្កែដ៏អាក្រក់បំផុតរបស់ពិភពលោកឈ្មោះ Zsa Zsa ទទួលបានរង្វាន់ 1,500 ដុល្លារ

69

ឆ្កែសាច់ដុំរូបអាក្រក់អង់គ្លេស (Bulldog) អាយុ 9 ឆ្នាំដែលមានឈ្មោះថា Zsa Zsa បានឈ្នះការប្រកួតឆ្កែដ៏អាក្រក់បំផុតនៅឆ្នាំនេះ។

ម្ចាស់ឆ្កែលោកស្រី Megan Brainard ពីក្រុង Anoka រដ្ឋ Minnesota នឹងទទួលបានប្រាក់ចំនួន 1.500 ដុល្លារអាមេរិក បន្ទាប់ពីការទទួលជ័យជម្នះនៅទីក្រុង Petaluma រដ្ឋ California។

អ្នកស្រី Brainard បានរកឃើញ Zsa Zsa ដែលមានធ្មេញក្រោមនិងអណ្តាតវែងដែលគួរឱ្យកត់សម្គាល់លើវេបសាយស្វែងរកសត្វចិញ្ចឹម។ក្នុងអំឡុងពេលប្រកួតប្រជែង ឥឡូវនេះនៅឆ្នាំទី 30 របស់វា ឆ្កែបញ្ចេញនូវភាពមិនល្អឥតខ្ចោះរបស់ពួកវានៅពេលដែលពួកវាដើរលើកំរាលព្រំពណ៌ក្រហមជាមួយនឹងអ្នបង្វឹកឆ្កែហើយត្រូវបានវាយតម្លៃដោយចៅក្រម។

ការប្រកួតប្រជែងឆ្កែឆ្នាំ 2018 រួមមានឆ្កែចិនខ្លួនវែងជើងខ្លីមានខ្នៅខ្មៅលើស្បែក (Dachshund) ដែលមានឈ្មោះថា Rascal Deux  ឆ្កែសាច់ដុំរូបអាក្រក់ដែលមានស្បែកជ្រីវជ្រួញ និងឆ្កែច្រមុះកំពិតរោមវែងទន់ (Pekingese) ដែលមានឈ្មោះថា Wild Thang។ព្រឹត្តិការណ៍នេះរៀបចំឡើងនៅតំបន់តាំងពិព័រណ៍ Sonoma-Marin នៅភាគខាងជើងនៃទីក្រុង San Francisco ជួយឱ្យអ្នករៀបចំកម្មវិធីប្រកាសជាសាធារណៈថាសត្វចិញ្ចឹមជាច្រើនអាចរកបានសម្រាប់ការយកទៅចិញ្ចឹម។

លោកស្រី Christy Gentry អ្នកនាំពាក្យសម្រាប់ព្រឹត្តិការណ៍នេះបាននិយាយថា “ការប្រកួតឆ្កែដ៏អាក្រក់បំផុតរបស់ពិភពលោកគឺជាប្រពៃណីនៃពិព័រណ៍ Sonoma-Marin។

“ហើយជាមួយនឹងសត្វដែលគួរឱ្យស្រឡាញ់ជាច្រើនដែលបានបង្ហាញខ្លួន លោកអ្នកអាចរកបានសម្រាប់ការយកទៅចិញ្ចឹម យើងចង់ឱ្យអ្នកគាំទ្ររបស់យើងដឹងពីអត្ថន័យពិតពីការរៀបចំកម្មវិធីប្រកួតប្រជែងនេះ។

“វាជាវិធីមួយដ៏សប្បាយនិងឆ្កួតដើម្បីតស៊ូមតិថាសត្វទាំងអស់សមនឹងទទួលបានផ្ទះដែលមានសុវត្ថិភាពនិងមានគួឪ្យស្រឡាញ់”។ឆ្កែដែលឈ្នះកាលពីឆ្នាំមុនគឺឆ្កែមានមាឌដំបងរោមខ្លីមុខក្រញ៉ូវ (Neapolitan Mastiff) ដែលមានទម្ងន់ 125ផោនមានឈ្មោះថា Martha។

ការប្រកួតប្រជែងជាធម្មតាធ្វើឡើងនៅយប់ថ្ងៃសុក្រ ប៉ុន្តែអ្នករៀបចំកម្មវិធីបានផ្លាស់ប្តូរការប្រកួតប្រជែងនៅឆ្នាំនេះទៅថ្ងៃសៅរ៍ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទាក់ទាញអ្នកទស្សនាអោយបានច្រើន៕