ឪពុករបស់ Michael Jackson បានទទួលមរណភាពក្នុងវ័យ 89 ឆ្នាំ

42

លោក Joe Jackson ជាឪពុករបស់កំពូលអ្នកចម្រៀងលោក Michael Jackson បានទទួលមរណភាពក្នុងវ័យ 89 ឆ្នាំ នេះបើយោងតាមការផ្តល់ព័ត៌មានពីក្រុមគ្រួសាររបស់គាត់។

លោក Jackson បានលាចាកលោកនៅព្រឹកថ្ងៃពុធ។ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថាគាត់បានទៅព្យាបាលនៅមន្ទីរពេទ្យដោយសារជម្ងឺមហារីកលំពែង។

មរណភាពរបស់គាត់បានកើតឡើងត្រឹមតែពីរថ្ងៃបន្ទាប់ពីពិធីបុណ្យខួបមរណភាពគម្រប់ 9 ឆ្នាំកូនប្រុសរបស់គាត់ Michael Jackson។

មេគ្រួសារម្នាក់នេះបានដើរតួយ៉ាងសំខាន់ក្នុងអាជីពរបស់កូនៗត្រកូល Jackson​ ទាំង 5 នាក់រួមទាំង Michael និង Janet Jackson ផងដែរ។

មរណភាពរបស់គាត់ត្រូវបានបញ្ជាក់នៅតាមប្រព័ន្ធផ្សព្វផ្សាយសង្គមដោយសមាជិកគ្រួសារមួយចំនួនរបស់គាត់រួមទាំងកូនស្រីរបស់គាត់ឈ្មោះ La Toya Jackson និងចៅប្រុស Taj និង Randy Jackson៕