ប្រទេសរ៉ូម៉ានីបាត់បង់នាយករដ្ឋមន្ត្រី ទី២ ក្នុងរយៈពេល៧ខែ

55

ប្រទេសរ៉ូម៉ានីបាត់បង់នាយករដ្ឋមន្ត្រី ជាលើកទី២ រយៈពេល ៧ខែ បន្ទាប់ពីគណបក្សនយោបាយរបស់លោក Mihai Tudose បានដកការគាំទ្រ។

នាយករដ្ឋមន្ត្រីពីគណបក្សសង្គមប្រជាធិបតេយ្យ PSD បាននិយាយថាគាត់បានលាលែងពីតំណែងដោយភាពប្រាកដប្រជា។

ស្ថានភាពប្រទេសរ៉ូម៉ានី

រ៉ូម៉ានីជាប្រទេសមួយដែលជាសមាជិករបស់សហគមន៍អ៊ឺរ៉ុបដែលក្រជាងគេបំផុតកំពុងតែសាទរជាមួយនឹងកំណើនសេដ្ឋកិច្ច។

ភ្នាក់ងារសារព័ត៌មាន Reuters ​បានរាយការណ៍ថា ផែនការថវិការរបស់រ៉ូម៉ានីឆ្នាំ​២០១៨ ធ្វើការព្យាករណ៍អំពីកំណើនសេដ្ឋកិច្ចរបស់ខ្លួន ៥,៥% ហើយឪនភាពពិដានសេដ្ឋកិច្ចសហគមន៍អ៊ឺរ៉ុបត្រឹម ៣% នៃផលិតផលសរុបក្នុងស្រុកដុល។

តើនឹងមានអ្វីកើតឡើងទៀត?

របាយការណ៍បានបង្ហាញថាលោក Tudose បានឈ្លោះជាមួយប្រធានបក្សដ៏មានឥទ្ធិពលរបស់គាត់ លោក Liviu Dragnea ក្រោយពេលឈ្លោះជាមួយអ្នកស្និទ្ធស្នាលរបស់លោក Dragnea រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

ឧបនាយករដ្ឋមន្ត្រី Paul Stanescu នឹងជំនួសតំណែងគាត់បណ្តោះអាសន្នក្រោយពេលដែលគាត់ដាក់ពាក្យលាឈប់ជាផ្លូវការដល់លោកប្រធានាធិបតី Klaus Iohannis។

តើលោក Dragnea ជានណាគ?

នៅក្នុងសកម្មភាពនយោបាយជាងពីរទស្សវត្ស គាត់បានបម្រើការជារដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រីប៉ុន្តែត្រូវបានហាមប្រាមមិនអោយធ្វើជានាយករដ្ឋមន្ត្រីនៅឆ្នាំ២០១៥ ដោយសារតែជាប់ចោទពីបទរៀបចំការបោះឆ្នោតមិនសុក្រិត និងយុត្តិធម៌អំឡុងការបោះឆ្នោតប្រជាមតិឆ្នាំ ២០១២៕