លោកត្រាំនិងលោកម៉ាក្រុង ពិភាក្សាកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង

42

សេតវិមានបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ត្រាំ និងប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង ពិភាក្សាកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងបញ្ហាផ្សេងៗទៀត ដែលទាក់ទងនឹងឧបទ្វីបកូរ៉េ។

សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងការហៅទូរស័ព្ទកាលពីថ្ងៃសៅរ៍ លោកត្រាំបានផ្តល់ឱ្យលោកម៉ាក្រុងនូវការធ្វើបច្ចុប្បន្នភាពលើការវិវត្តន៍នៅលើឧបទ្វីបកូរ៉េ។ ហើយមេដឹកនាំអាមេរិក ក៏បានគូសបញ្ជាក់ដល់ប្រជាជនអាមេរិក, កូរ៉េខាងត្បូង និងអន្តរជាតិ ដើម្បីសម្រេចចិត្តដោះស្រាយបាននូវការរំសាយអាវុធនុយក្លេអ៊ែរពេញលេញរបស់កូរ៉េខាងជើង។

កាលពីថ្ងៃអង្គារកូរ៉េ ទាំងពីរនឹងរៀបចំកិច្ចប្រជុំកម្រិតកំពូលជាលើកដំបូងរបស់ខ្លួន ក្នុងរយៈពេលជាងពីរឆ្នាំកន្លងមកនេះ ដើម្បីពិភាក្សាពីការចូលរួមរបស់កូរ៉េខាងជើង នៅក្នុងព្រឹត្តិការណ៍អូឡាំពិករដូវរងារនៅប្រទេសកូរ៉េខាងត្បូង នៅខែក្រោយនេះ។

លោកត្រាំបាននិយាយកាលពីថ្ងៃសៅរ៍ថា លោកសង្ឃឹមថា ភាគីទាំងពីរនឹងពិភាក្សាគ្នាច្រើន ឲ្យលើសពីព្រឹត្តិការណ៍កីឡាអូឡាំពិក។ ប្រធានាធិបតីអាមេរិក កាលពីពេលមុន បានបដិសេធការចរចាជាមួយកូរ៉េខាងជើងថា ជាការខ្ជះខ្ជាយពេលវេលានៅពេលដែលប្រទេសនេះ បន្តស្វែងរកបន្តអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោង បើទោះបីជាការដាក់ទណ្ឌកម្មកាន់តែកើនឡើងប្រឆាំងនឹងរបបនេះក៏ដោយ៕