អាមេរិកបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-2 ទៅកាន់កោះហ្គាម

42

យោធាសហរដ្ឋអាមេរិក បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-2 Spirit ទៅកាន់កោះហ្គាម ជាទីស្ថានីយ៍ដែលយន្ដហោះទម្លាក់គ្រាប់បែក supersonic B-1B Lancer ត្រូវបានចុះចតនៅទីនោះ។ កងកម្លាំងអាកាសប៉ាស៊ីហ្វិក បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា អាកាសយានិកប្រហែល ២០០នាក់ និងយន្តហោះ B-2 Spirits ០១គ្រឿង ត្រូវបានដាក់ពង្រាយពីមូលដ្ឋានកងទ័ពអាកាស Whiteman នៅរដ្ឋ Missouri ទៅកាន់មូលដ្ឋានទ័ពអាកាស Andersen នៅឯកោះហ្គាម។

ការណ៍ដែលអាមេរិកបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកទៅកាន់ទីនោះ គឺជាផ្នែកមួយនៃការហ្វឹកហាត់ទម្លាក់គ្រាប់បែករបស់បញ្ជាការយុទ្ធសាស្ត្រអាមេរិក តាមរយៈតំបន់ឥណ្ឌូអាស៊ី-ប៉ាស៊ីហ្វិក។ អង្គភាពយោធានេះ បាននិយាយថា ក្នុងអំឡុងពេលនៃការដាក់ពង្រាយរយៈពេលខ្លីនេះក្រុមយោធា B-2 នឹងធ្វើបណ្តុះបណ្តាលថ្នាក់មូលដ្ឋាន និងថ្នាក់តំបន់ ហើយនឹងរួមបញ្ចូលសមត្ថភាពជាមួយដៃគូក្នុងតំបន់សំខាន់ៗ ដើម្បីធានាដល់ក្រុមអ្នកទម្លាក់គ្រាប់បែករក្សាភាពជឿនលឿនខ្ពស់ និងសមត្ថភាពរបស់នាវិក។

វាមិនបានបង្ហាញពីរយៈពេលដែលអ្នកទម្លាក់គ្រាប់បែកនឹងស្នាក់នៅក្នុងកោះហ្គាំ ដែលជាកោះយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់យោធាអាម៉េរិក នៅចំកណ្តាលការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។អាមេរិកបានហោះហើរយន្តហោះទម្លាក់គ្រាប់បែក B-1B ចេញពីកោះហ្គាម ទៅកាន់ប្រទេសកូរ៉េ កាលពីឆ្នាំមុន ដើម្បីឆ្លើយតបនឹងការបង្កហេតុរបស់កូរ៉េខាងជើង។ យន្តហោះ B-2 និង B-1B ស្ថិតក្នុងចំណោមយន្តហោះទម្លាក់គ្រាប់បែកសំខាន់ៗចំនួន ០៣គ្រឿងរបស់កងទ័ពអាកាសអាមេរិក រួមជាមួយយន្តហោះ B-52 Stratofortress៕