អង្គការមូលនិធិថែទាំសុខភាពអ្នកកើតជំងឺអេដស៍រៀបចំទិវាអន្តរជាតិនារីលើកទី ១១៣នៅសាលាវិទ្យាល័យក្រុងកំពង់ឆ្នាំង

20

 

កំពង់ឆ្នាំង:លោកជំទាវ បណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថាៈ
“ការលើកកម្ពស់ស្ត្រីគឺស្មើនឹងការផ្ដល់សុខមាលភាពដល់ស្ត្រីទូទៅនៅកម្ពុជា” មានប្រសាសបែបនេះនៅក្នុងពិធីប្រារព្ធទិវាអន្តរជាតិនារីលើកទី ១១៣នៅសាលាវិទ្យាល័យក្រុងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី ខែ
៧ ខែមីនា ឆ្នាំ២០២៤ ដែលរៀបចំដោយអង្គការមូលនិធិថែទាំសុខភាពអ្នកកើតជំងឺអេដស៍។

លោកជំទាវបណ្ឌិត បានបន្តថាៈ រាជរដ្ឋា
ភិបាលបានយកចិត្តទុកដាក់អនុវត្តនៅយុទ្ធសាស្ត្រចំនួន៥មានដូចជា មនុស្ស
, ទឹក, ភ្លើង,ផ្លូវ និងឌីជីថល ដែលក្នុង
នោះ ក៍បានយកចិត្តទុកដាក់លើអទិភាពធនធានមនុស្សជាចម្បងសម្រាប់អនុវត្កកសាងប្រទេសជាតិឲ្យមានការរីកចម្រើន ធនធានមនុស្សរឹងមាំ ក៍ត្រូវមានសម្បទាគ្រប់គ្រាន់ដូចជា៖ ចំណេះដឹងសម្បទា, បំណិនសម្បទា,កាយសម្បទានិងចរិយា សម្បទាជាដើម ។ ពិតណាស់ទិវាសិទ្ធិនារីអន្តរជាតិដែលប្រារព្ធឡើងក្នុងឆ្នាំនេះក្រោមប្រធានបទ “ស្ត្រីនិងក្មេងស្រីក្នុងបរិប័ត្រកម្ម” មានសារៈសំខាន់ខ្លាំងណាស់ ដែលយើងគ្រប់គ្នាត្រូវតែយកដាក់ដល់
ស្ត្រីនិងកុមារីជាចម្បង ពិសេសស្ត្រីនិងក្មេងស្រី ដែលកំពុងតែរស់នៅជាមួយ
នឹងជំងឺអេដស៍។

ជំងឺអេដស៍ដែលជាជំងឺលាក់មុខ ថ្វីបិទថាមើលពីខាងក្រៅ ឃើញសភាពស្ងប់ស្ងាត់ ក៏ប៉ុន្តែជំងឺនេះនៅតែបន្តរីករាលដាល ហើយភាគច្រើនដែលកើតជំងឺនេះជាស្ត្រីនិងអ្នកដែលស្រឡាញ់ភេទដូចគ្នាសូម
ក្មួយៗជាសិក្សានុសិស្ស ត្រូវថែទាំសុខភាពអនាម័យឲ្យបានល្អប្រសើរ ដើម្បីជៀសវាងពីជំងឺដង្កាត់ផ្សេងៗ។

ឯកឧត្តម យិន សាវ៉េន អភិបាលរង
ខេត្តកំពង់ឆ្នាំង ក៏បានលើកឡើងថា៖ រាជរដ្ឋាភិបាលនៅគ្រប់អាណត្តិតែងតែផ្ដល់អាទិភាពខ្ពស់ដល់ស្ត្រីលើគ្រប់រូប
ភាពសង្គមនយោបាយ ឱកាសអភិវឌ្ឍសមត្ថភាពដោយបានកំណត់នៅយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងផែនការសកម្មភាព រួមជាមួយនឹងយន្តការ
អនុវត្តប្រទាក់ក្រឡា ដែលមានក្រសួង
កិច្ចការនារីជាសេនាធិការដ៏រឹងមាំ។

រដ្ឋាភិបាលអាណត្តិទី ៧ ក្រោមការដឹក
នាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរ
ធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជានៅតែបន្ត បង្រឹងនិងអនុវត្តការផ្ដល់អាទិភាព នៅតាមគ្រប់ក្រសួងស្ថាប័នរដ្ឋព្រមទាំងវិធានការនានា សំដៅដោះស្រាយបញ្ហាប្រឈមរបស់ស្ត្រីកម្ពុជាត្រូវបានដាក់
ចេញអនុវត្តយ៉ាងសកម្ម។

លោកស្រី វិជ្ជបណ្ឌិត នូ វណ្ណារី ប្រធានគ្រប់គ្រងកម្មវិធីបង្ការមូលនិធិថែទាំសុខភាព អ្នកកើតជម្ងឺអេដស៍ មាន
ប្រសាសថា៖ពិធីប្រារព្ឋទិវាសិទ្ឋនារីអន្តរ
ជាតិ៨មិនាធ្វើឡើងនាពេលនេះគឺ ក្នុងគោលបំណងការលើកកម្ពស់ស្រ្តី ក្នុងការទទួលខុសត្រូវអំពីសុខភាពរបស់ពួកគាត់។ព្រឹត្តិការណ៍ទិវាអន្តរជាតិនារីរបស់អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា បានប្រារព្ធឡើង ដើម្បីលើកកម្ពស់សំឡេងស្ត្រី និងកុមារី
នាថ្ងៃនេះ គឺមានការចូលរួម ពីសិស្សានុ
សិស្ស លោកគ្រូអ្នកគ្រូនិងអ្នកពាក់ព័ន្ធសំខាន់ចំនួនប្រមាណ ២៣៧ នាក់៕