កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបាញ់សម្លាប់ក្រុមបាតុករ

50

កងកម្លាំងសន្តិសុខនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានបាញ់សម្លាប់ក្រុម បាតុករជាច្រើននាក់ដែលបន្តធ្វើការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារកាលពីខែមុន។

យោធានិងប៉ូលិសបាននិងកំពុងធ្វើការបង្ក្រាបទៅលើក្រុមបាតុករដោយបានឆ្មក់ចូលផ្ទះនិងឃុំខ្លួនមនុស្ស។

ក្រុមអ្នកតវ៉ានៅទីក្រុងយ៉ងហ្គោនធំជាងគេរបស់ប្រទេសបានប្រមូលផ្តុំគ្នានៅយប់ថ្ងៃសុក្រដោយប្រឆាំងនឹងបម្រាមគោចរ។

បន្ទាប់ពីការប្រមូលផ្តុំគ្នានេះ ប៉ូលិសបានចូលទៅក្នុងផ្ទះមួយនៅទីប្រជុំជនខណ្ឌហើយបានឃុំខ្លួនមនុស្ស ៣ នាក់។

រូបភាពវីដេអូបង្ហាញពីប៉ូលិសដោយប្រើដំបងនិងជើងរបស់ពួកគេដើម្បីវាយអ្នកដែលត្រូវបានចាប់ខ្លួន។

ក្រោយមកនៅពេលហ្វូងមនុស្សបានប្រមូលផ្តុំគ្នានៅខាងក្រៅបុស្តិ៍ប៉ូលិសដើម្បីទាមទារអោយមានការដោះលែងមនុស្សទាំង ៣ នាក់នោះកងកំលាំងសន្តិសុខបានបើកការបាញ់ប្រហារ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិយាយថាមនុស្សពីរនាក់ត្រូវបានសម្លាប់។ទន្ទឹមនឹងនេះដែរនៅក្នុងទីក្រុងធំជាងគេទី ២ របស់ប្រទេសគឺម៉ាន់ដាឡេនិងបាហ្គោក្បែរក្រុងយ៉ងហ្គោនកាលពីថ្ងៃសៅរ៍ កងកំលាំងសន្តិសុខបានបាញ់ម្តងហើយម្តងទៀតទៅលើក្រុមបាតុករប្រឆាំងនឹងរដ្ឋប្រហារ។

សាក្សីដែលឃើញហេតុការណ៍នៅទីក្រុងម៉ាន់ដាឡេនិយាយថាអ្នកលបបាញ់បានបាញ់ចេញពីដំបូលអគារ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិយាយថាយ៉ាងហោចណាស់អ្នកតវ៉ា ៦ នាក់ត្រូវបានសម្លាប់នៅក្នុងអំពើហិង្សាចុងក្រោយ។ចំនួនអ្នកស្លាប់កំពុងតែកើនឡើង ខណៈអំពើហិង្សាពីយោធានិងប៉ូលិសកាន់តែខ្លាំងឡើង៕