គ.ជ.ប ថាពលរដ្ឋជាង ៨៤ ភាគរយមានឈ្មោះក្នុងបញ្ជីផ្លូវការ ឆ្នាំ២០១៧

45

បន្ទាប់ពីបានធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះឆ្នោត ឆ្នាំ២០១៧ គណកម្មាធិការជាតិរៀបចំការ​បោះ​ឆ្នោត គ.ជ.ប ថាពលរដ្ឋជាង ៨៤ ភាគរយមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត​ផ្លូវការឆ្នាំ ២០១៧។

នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គជប ចុះថ្ងៃទិ ២៤ ខែ មករានេះដោយលើកឡើងថា​បន្ទាប់ពី​បាន​ធ្វើ​បច្ចុប្បន្ន​ភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះឆ្នោត ឆ្នាំ២០១៧ រួមទាំងការដោះស្រាយពាក្យបណ្តឹងរួចមក គ.ជ.ប​ថា​មានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ សរុបចំនួន ៨ ៣៨០ ២១៧ នាក់ ស្មើនឹង ៨៤,៨០ភាគរយ​​ក្នុងនោះអ្នក​មាន​ឈ្មោះ​ក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៧ ជាស្រី្ត ៤ ៤៧០ ៨៦៤ នាក់ ស្មើនឹង ៥៣,៣៥ភាគរយ។

គ.ជ.ប ក៏បានលើកឡើងដែរថាក្នុងនោះមាន ការិយាល័យបោះឆ្នោត សរុបទូទាំងប្រទេស ចំនន ២២ ៩៦៧ ការិយាល័យ៕