ទូរស័ព្ទ Galaxy X បត់បានរបស់សាមសុង អាចមានរូបរាងដូចនេះ

78

សាមសុងបានទទួលពាក្យចចាមរ៉ាមថា នឹងកំពុងតែរៀបចំផែនការផលិតទូរស័ព្ទ ឆ្លាតវ័យដែលអាចបត់បាននៅឆ្នាំក្រោយនេះដែលគេហៅថា Galaxy X ។ ប៉ុន្តែប្រសិនបើការបែកធ្លាយនេះមានការបង្ហាញណាមួយ វាមើលទៅអាក្រក់បន្តិច ហើយធំ។

មនុស្សជាច្រើនបានលើកយកប៉ាតង់ ដែលបានបំពេញពីសាមសុងដែលបង្ហាញរបៀបដែល Galaxy X អាចដំណើការ។ ប៉ាតង់ស្នើអោយមានអេក្រង់ពីរ និងខ្សែអង់តែនដែលអាចភ្ជាប់បានជាមួយអេក្រង់ទាំងពីរ។

អេក្រង់ខាងឆ្វេងរំលេចឡើងដោយមានគែមស្តើងជុំវិញ ហើយពុំមានប៊ូតុងខាងក្រៅ ឡើយ។ ការបង្ហាញរូបភាពខាងស្តាំ តែមានការរចនាដូចទូរស័ព្ទឆ្លាតវ័យបែបបុរាណដែលមានប៊ូតុងចុចនៅខាងក្រៅខាងក្រោមវា។ ស៊ែនស៊័រមួយចំនួននៅខាងលើអេក្រង់បង្ហាញការមេរ៉ា និងស្គេនខាងមុខ រួមមានស្គេនប្រស្រីភ្នែក និងផ្ទៃមុខ។

ជាការពិត ក្រុមហ៊ុនធំៗដូចសាមសុងបំពេញបែបបទ សុំប៉ាតង់គ្រប់ពេលវេលា។ ហើយការរចនាបែបនេះគឺក្នុងចំណោមការអះអាងជាថ្មីជាច្រើនដែលក្រុមហ៊ុនកំពុងធ្វើការសាកល្បង។ ដូច្នេះហើយយើងសង្ឃឹមថាការរចនានេះមិនស្របតាមច្បាប់ទេ។ នៅពេលដែលចំណែកអេក្រង់ទាំងពីរអាចបទបាន ទូរស័ព្ទឆ្លាតវ័យហាក់ដូចជាក្រាស់ហើយធំ។

ពិតហើយសាមសុង នៅតែត្រូវបានលើកមកនិយាយជាហូរហែរអំពីទូរស័ព្ទឆ្លាតវ័យ របស់វា ក៏ប៉ុន្តែក្រុមហ៊ុនមិនទាន់បានអះអាងមុនដើមឆ្នាំនេះទេ ប្រសិនបើអ្វីៗគ្រប់យ៉ាងដំណើរការរលូនក្នុងផលិតកម្ម Galaxy X អាចលេចជារូបរាងជាតំបូងនៅដើមឆ្នាំ ២០១៨ ដែលបានជំរុញអោយមនុស្សជាច្រើនគិតរំពៃពីទូរស័ព្ទឆ្លាតវ័យ ដែលស្ថិតនៅក្នុងការផលិតជាច្រើនឆ្នាំ ជាទីបញ្ចប់អាចលេចចេញរូបរាងជាតំបូង នៅកម្មវិធីពិព័ណ៌ឧបករណ៍ប្រើប្រាស់អេឡិកត្រូនិក (CES) នៅក្នុងទីក្រុង Las Vegas នាខែក្រោយ៕