រដ្ឋបាលខេ​ត្ដ​ ​ខេត្ដ​កំ​ព​ង់​ឆ្នាំ​ង​​ ​បើក​​ស​ន្និ​បាត​ ​បូ​ក​សរុ​បល​​ទ្ធ​ផ​លកា​រ​ងា​រ​ ប្រ​ចាំឆ្នាំ​២​០​២​៣​ ​និ​ង​ ​លើ​ក​ទិ​ស​ដៅ​កា​រ​ងា​រ ស​ម្រា​ប់​អ​នុ​វ​ត្ត​ ឆ្នាំ​២​០​២​៤​

9

ខេត្តកំ​ព​ង់​ឆ្នាំ​ងៈ ៖ ​រ​ដ្ឋ​បា​ល​ខេត្ដ​កំ​ព​ង់​ឆ្នាំ​ង​ ​បា​ន​បើ​ក​​សន្និ​បា​ត​​បូក​ស​រុប​ល​ទ្ធ​ផ​ល​កា​រ​​ងា​រ​ប្រ​ចាំ​ឆ្នាំ​២​០​២​៣​ ​និ​ង​លើ​ក​ទិ​ស​ដៅ​កា​រ​ងា​រ​ស​ម្រា​ប់​អ​នុ​វ​ត្ត​ឆ្នាំ២​០​២​​៤​។ ​ពិ​ធី​នេះ​ធ្វើ​ឡើ​ង​រ​យ​:​ពេ​ល ​២​ថ្ងៃ​ ​នៅ​ថ្ងៃ​ទី​​៩ ​ខែ​មី​នា​ ​ឆ្នាំ​២​០​២​៤​នេះ ​នៅ​សា​ល​ប្រ​ជុំ​សា​លា​ខេ​ត្តកំ​ព​​ង់ឆ្នាំ​ង​ ​ក្រោ​ម​អ​ធិ​ប​តី​ភា​ព​ ​​ឯ​ក​ឧ​ត្ត​ម ​ស៊ី​វ​ ​រុ​ន​ ​ប្រ​ធា​ន​ក្រុ​ម​​ប្រឹ​ក្សា​ខេ​ត្ត​កំ​ព​ង់​ឆ្នាំង​ ​និ​ង​ ​ឯ​ក​ឧ​ត្ត​ម​ ​ស៊ុ​ន​ ​​សុ​វ​ណ្ណា​រិ​ទ្ធិ​ ​អ​ភិ​បា​​ល​ ​នៃ​គ​ណៈ​អ​ភិ​បា​ល​ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​ ​ដោ​យ​មា​ន​កា​រ​ចូល​រួ​ម​ពី​​ ឯ​ក​​ឧ​ត្ត​ម ​លោ​ក​ជំ​ទា​វ​ ​​ស​មា​ជិក​​ក្រុម​​ប្រឹ​ក្សា​ខេ​ត្ត​ អ​ភិ​បា​ល​រ​ង​ខេ​ត្ត​ ​ប្រ​ធា​ន​សា​លា​ដំ​បូ​ង​ខេ​ត្ត​ ​​ព្រះ​រា​ជ​អា​ជ្ញា​អ​ម​សា​លា​ដំ​បូ​ងខេ​ត្ត​ ​លោ​ក​នា​​យ​ក ​នា​យ​ក​​រ​ង​រ​ដ្ឋ​បា​ល​ខេ​ត្ត​ ​នា​យ​ក​ទី​ចាត់​​កា​រ​សា​លា​ខេ​ត្ត ​មេ​ប​​ញ្ជា​កា​រ​កង​​កំ​លាំ​ងអា​វុ​ធ​ទាំ​ង​បី ​ប្រ​ធា​ន​អ​ង្គ​ភា​ព​ជុំ​វិ​ញ​ខេ​ត្ត​ ​អ​ភិ​បា​លក្រុ​ង​ស្រុ​ក​ ​​មេ​ឃុំ​ ​ចៅ​ស​ង្កា​ត់​ ​មេ​ប៉ុ​ស្តិ៍រ​​ដ្ឋ​បា​ល​ន​គ​រ​បាល​ឃុំ​ស​ង្កា​ត់​ទូ​ទាំ​ង​​ខេត្ត​ចូ​ល​រួ​ម​ផ​​ងដែ​រ​។​​

មានប្រសាសន៍បើកសន្និបាត ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ
បានមានប្រសាសន៍ថាៈ លទ្ធផលក្នុងឆ្នាំ២០២៣កន្លងមក
នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង ក្រោមការដឹកនាំប្រកបដោយការទទួលខុសត្រូវ របស់ក្រុមប្រឹក្សាខេត្ត គណ:អភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និង មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បានបន្តខិតខំប្រឹងប្រែងរួមគ្នាក្នុងការបំពេញតួនាទី ភារកិច្ចស្របតាមបទប្បញ្ញត្តិនានា ដែលមានចែងក្នុងច្បាប់ បទបញ្ជា សេចក្ដីណែនាំ កម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី និង យុទ្ធសាស្រ្តបញ្ចកោណបញ្ចកោណដំណាក់កាលទី១ គោលនយោបាយអាទិភាព៦ចំណុចរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា កម្មវិធីកំណែទម្រង់នានា ការគាំទ្រតាមគ្រប់រូបភាពពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ដើម្បីបង្កើនការងារ សមធម៌ និង ប្រសិទ្ធភាព នៅកម្ពុជា ជាពិសេសការលើកកម្ពស់ការផ្តល់សេវាសាធារណ: និង ការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និង សមធម៌សង្គម។

ឯកឧត្ដម បានមានប្រសាសន៍បន្ដថា ទោះបីបណ្តាឆ្នាំកន្លង
មកលើសកលលោក ទូទាំងប្រទេសកម្ពុជា ដោយឡែកសម្រាប់ខេត្តកំពង់ឆ្នាំង បានជួបនូវវិបត្តិជាច្រើន ដោយសារជំងឺតូង-១៩ និង បញ្ហាប្រឈមនានា ក៏ក្រុមការងាររាជរដ្ឋា
ភិបាលចុះមូលដ្ឋានខេត្ត និង រដ្ឋបាលខេត្តកំពង់ឆ្នាំង បានខិតខំពុះពារជម្នះ ដោយអនុវត្តនូវតួនាទី ភារកិច្ចនៅតែបន្តសម្រេចបាននូវលទ្ធផលគួរជាទីមោទន។

ឯកឧត្ដម បានមានប្រសាន៍បន្ដថាៈ ដោយឡែកទិសដៅការងារ សម្រាប់អនុវត្តឆ្នាំ២០២៤ដែលបានដាក់ចេញថ្ងៃនេះត្រូវពិភាក្សាដើម្បីប្តេជ្ញាខ្ពស់ចំពោះបេសកកម្មរបស់ខ្លួនអនុវត្តអោយបានជោគជ័យ។ ចំពោះបញ្ហាដែលនៅសេសសល់ពីឆ្នាំ២០២៣បន្តដោះស្រាយអោយស្របតាមយន្តការច្បាប់ និងកិច្ចការនានាក្នុងឆ្នាំ២០២៤ ស្ថិតក្នុងក្របខណ្ឌនៃផែនការអភិវឌ្ឍន៍ខេត្ត ដើម្បីសម្រេចឱ្យបាននូវសមិទ្ធផលថ្មីប្រកប
ដោយប្រសិទ្ធភាព និង ប្រសិទ្ធផល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្ដមបានផ្តាំផ្ញើអោយ សមាជិក សមាជិកា អង្គសន្និបាតទាំងអស់ពិភាក្សាប្រមូលធាតុចូលនិង អោយចំគោលដៅ និង ទិសដៅ របស់រដ្ឋបាលបានដាក់ចេញស្របតាបការវិវត្តន៍នូវស្ថានភាពសង្គមសេដ្ឋកិច្ច ដើម្បីឆ្លើយតប នឹងសំណូមពរចាំបាច់ របស់ប្រជាពលរដ្ឋ និងរក្សាបាននូវស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណ: បរិស្ថាន វប្បធម៌ សីលធម៌សង្គម សេចក្តីថ្លៃថ្នូរ និង ការលើកស្ទួយជីវភាព របស់ប្រជាពលរដ្ឋ
អោយ ប្រសើរឡើងថែមទៀត៕