ឧត្តមសេនីយ៍អ៊ីរ៉ង់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក

29

មេបញ្ជាការជាន់ខ្ពស់នៃកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកនៅលើរដ្ឋធានីបាដាដរបស់អ៊ីរ៉ាក់។

ទូរទស្សន៍រដ្ឋអ៊ីរ៉ាក់បានរាយការណ៍កាលពីថ្ងៃសុក្រថាឧត្តមសេនីយ៍ Qassem Soleimani ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារទៅលើក្បួនរថយន្តរបស់គាត់នៅជិតអាកាសយានដ្ឋានបាដាដ។

ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍មួយនៅល្ងាចថ្ងៃព្រហស្បតិ៍នេះដោយនិយាយថា “តាមការចង្អុលបង្ហាញរបស់ប្រធានាធិបតី យោធាសហរដ្ឋអាមេរិកបានចាត់វិធានការការពារដ៏ប្រាកដប្រជាដើម្បីការពារមន្ត្រីសហរដ្ឋអាមេរិកនៅក្រៅប្រទេសដោយសម្លាប់ Qassem Soleimani”។

លោក Soleimani ជាមេបញ្ជាការនៃកងវរសេនា Quds Force ដែលជាកងកំលាំងពិសេសនៅក្នុងអង្គភាពឆ្មាំបដិវត្តអ៊ីស្លាមដែលទទួលខុសត្រូវចំពោះប្រតិបត្តិការយោធាទឹកដីក្រៅប្រទេសរបស់អ៊ីរ៉ង់។មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានស្នើឱ្យមានវិធានការសងសឹកប្រឆាំងនឹងសហរដ្ឋអាមេរិក។លោក Khamenei បាននិយាយនៅថ្ងៃសុក្រនេះថាការធ្វើឃាតលោកឧត្តមសេនីយ៍ Soleimani នឹងបង្កើនកម្លាំងទ្វេដងនៃការតស៊ូប្រឆាំងនឹងសហរដ្ឋអាមេរិក។ គាត់ក៏បាននិយាយផងដែរថា “ការសងសឹកដ៏ខ្លាំងកំពុងរង់ចាំអ្នកដែលបានសម្លាប់ Soleimani”៕