ពលរដ្ឋនៅទូទាំងសហរដ្ឋអាមេរិកធ្វើការជួបជុំគ្នាដើម្បីរឹតបន្តឹងច្បាប់គ្រប់គ្រងកាំភ្លើង

19

អ្នកគាំទ្រសម្រាប់ការគ្រប់គ្រងកាំភ្លើងកាន់តែតឹងរឹងកំពុងប្រមូលផ្តុំគ្នានៅទូទាំងសហរដ្ឋអាមេរិកបន្ទាប់ពីមានការបាញ់ប្រហារទ្រង់ទ្រាយធំជាបន្តបន្ទាប់។

ការប្រមូលផ្តុំគ្នានៅចុងសប្តាហ៍នេះធ្វើឡើងនៅទីតាំងចំនួន ១០០ កន្លែង។ ការបាញ់ប្រហារដែលបណ្តាលឲ្យបាត់បង់ជីវិតបានកើតឡើងនៅទីក្រុងអែលប៉ាសូ រដ្ឋតិចសាស់និងទីក្រុងដេថុន រដ្ឋអូហៃអូកាលពីដើមខែនេះ។

មនុស្សប្រហែល ១០០ នាក់បានប្រមូលផ្តុំគ្នានៅរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃសៅរ៍ដោយស្រែកថាពួកគេឆ្អែតឆ្អន់និងអំពើហឹង្សាដោយកាំភ្លើង។

ពួកគេបានដើឆ្ពោះទៅកាន់សេតវិមាន វិមានវ៉ាស៊ីនតោននិងកន្លែងផ្សេងៗទៀតហើយបានប្រគល់ខិត្តប័ណ្ណដែលជំរុញឱ្យសភាអនុម័តជាបន្ទាន់នូវច្បាប់ប្រើប្រាស់កាំភ្លើងកាន់តែតឹងរឹងជាងមុន។

ក្រុមតំណាងរាស្ត្រដែលដឹកនាំដោយក្រុមអ្នកប្រជាធិបតេយ្យបានអនុម័តសេចក្តីព្រាងច្បាប់មួយនៅក្នុងខែកុម្ភៈដែលតម្រូវឲ្យមានការពិនិត្យប្រវត្តិអ្នកដែលមានសមត្ថកិច្ចប្រើប្រាស់សម្រាប់អ្នកទិញកាំភ្លើង។

ប៉ុន្តែព្រឹទ្ធសភាដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋមិនបានឯកភាពច្បាប់នេះទេ។

ក្រុមអ្នកប្រជាធិបតេយ្យកំពុងបង្កើនការរិះគន់របស់ពួកគេចំពោះលោកប្រធានាធិបតី ដូណាល់ត្រាំ ចំពោះការបរាជ័យរបស់លោកក្នុងការចាត់វិធានការ។ ការគ្រប់គ្រងកាំភ្លើងអាចក្លាយជាបញ្ហាយុទ្ធនាការដ៏ធំមួយនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០៕