ការបំផ្ទុះនៅសូម៉ាលីសម្លាប់មនុស្សជាង ៧០ នាក់

15

រថយន្តផ្ទុកគ្រឿងផ្ទុះបានផ្ទុះឡើងនៅរដ្ឋធានី Mogadishu របស់ប្រទេសសូម៉ាលីកាលពីថ្ងៃសៅរ៍ដោយបានសម្លាប់មនុស្សជាង ៧០ នាក់។

ការផ្ទុះនេះបានកើតឡើងនៅចំណុចត្រួតពិនិត្យមួយនៅលើផ្លូវក្បែរអាគាររដ្ឋាភិបាល។

ទីភ្នាក់ងារសារព័ត៌មានបានដកស្រង់សម្តីមន្ត្រីសង្គ្រោះបន្ទាន់ម្នាក់ដោយនិយាយថារហូតមកដល់ពេលនេះមនុស្ស ៧៦ នាក់ត្រូវបានគេអះអាងថាស្លាប់ហើយជាង ៥០ នាក់ផ្សេងទៀតបានរងរបួស។

អ្នកស្លាប់រួមមានទាំងនិស្សិតនិងជនជាតិទួរគី ២ នាក់។

ចំនួនអ្នកស្លាប់និងរបួសអាចកើនឡើងថែមទៀត។

គ្មាននរណាម្នាក់អះអាងទទួលខុសត្រូវឡើយ។

សន្តិសុខកាន់តែអាក្រក់នៅប្រទេសសូម៉ាលីដោយសារការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមដែលមានទំនាក់ទំនងជាមួយ Al-Qaeda គឺ Al-Shabab លើគោលដៅដែលរួមមានស្ថាប័នរដ្ឋាភិបាលនិងសណ្ឋាគារ៕