ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងបានកើនឡើងដល់ 204 នាក់

45

អាជ្ញាធរនិយាយថាចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងកាលពីពេលថ្មីៗនេះនៅភាគខាងលិចប្រទេសជប៉ុនបានកើនឡើងដល់ 204 នាក់។ ពួកគេនិយាយថាមនុស្ស 25 នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។

ទីក្រុងហ៊ីរ៉ូស៊ីម៉ាមានចំនួនអ្នកស្លាប់ច្រើនបំផុត ដែលមានមនុស្ស 95 នាក់បានស្លាប់នៅទីនោះ ហើយ 3 នាក់ទៀតមិនមានតម្រុយសំខាន់ទេ។ ខេត្តអូការយ៉ាម៉ាមានមនុស្ស 60 នាក់បានស្លាប់ ហើយខេត្តអ៊ីហ៊ីមិមានអ្នកស្លាប់ 26 នាក់។

មនុស្ស 5 នាក់ត្រូវបានរាយការណ៍ថាបានស្លាប់នៅក្នុងទីក្រុងក្យូតូដោយមាន 3 នាក់នៅក្នុងខេត្តយ៉ាម៉ាហ្គោឈិ ហ្វូគូកា និងកូឈិ។

មនុស្ស 2 នាក់ត្រូវបានអះអាងថាបានស្លាប់នៅក្នុងខេត្តយ៉ូហ្គោ កាហ្គោស៊ីម៉ានិងសាហ្កា។

ហើយខេត្តហ្គីហ្វូ ស៊ីហ្កា និងមិយ៉ាសាហ្គិបានបង្ហាញថាមានអ្នកស្លាប់ម្នាក់នៅក្នុងខេត្តនីមួយ។

ក្រសួងសុខាភិបាលនិយាយថាគិតត្រឹមម៉ោង 5 ព្រឹកថ្ងៃអាទិត្យ មានគ្រួសារជាង 167,000 គ្មានទឹកស្អាតប្រើប្រាស់នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ខេត្តអេហ៊ីមិ អូកាយ៉ាម៉ា និងតូហ្គូស៊ីម៉ា៕