ស្តេចគ្រឿងញៀនម៉ិកស៊ិកត្រូវបានកាត់ទោសក្នុងតុលាការសហរដ្ឋអាមេរិក

22

ចៅក្រមសរដ្ឋអាមេរិកបានផ្តន្ទាទោសស្តេចគ្រឿងញៀនម៉ិកស៊ិកម្នាក់ចំនួន 10 ករណី រួមមានការរត់ពន្ធគ្រឿងញៀននិងការលាងលុយកខ្វក់។

លោក Joaquin Guzman ដែលដឹកនាំបណ្តាញ Sinaloa Cartel ដែលជាក្រុមចាត់តាំងមួយក្នុងចំណោមក្រុមចាត់តាំងគ្រឿងញៀនធំបំផុតរបស់ប្រទេសម៉ិកស៊ីកូត្រូវបានធ្វើបត្យាប័នទៅសហរដ្ឋអាមេរិកនៅឆ្នាំ 2017 បន្ទាប់ពីត្រូវបានគេចាប់ខ្លួននៅម៉ិកស៊ីកូកាលពីឆ្នាំមុន។

ចៅក្រមនៅទីក្រុងញូវយ៉កបានចេញសាលក្រមកាលពីថ្ងៃអង្គារ។

លោក Guzman បានរត់គេចពីពន្ធនាគារពីរដង លើកដំបូងដោយការលាក់ខ្លួននៅក្នុងធុងបោកសម្លៀកបំពាក់ ហើយបន្ទាប់មកដោយឆ្លងកាត់ផ្លូវរូងក្រោមដីទៅខាងក្រៅ។

ជនជាប់ចោទបានអះអាងថាគាត់មិនមែនជាអ្នករត់ពន្ធគ្រឿងញៀនពិតប្រាកដ ហើយថាវាជាមនុស្សខុសគ្នា។
ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិករាយការណ៍ថាលោក Guzman អាចជាប់គុកអស់មួយជីវិតដោយគ្មានការដោះលែងនៅពេលដែលគាត់ត្រូវបានកាត់ទោសនៅក្នុងខែមិថុនា៕