ស្ពានហាយវ៉េនៅកូឡុំប៊ីដួលរលំសម្លាប់កម្មករ៩នាក់

54

ស្ពានហាយវ៉េស្ថិតក្នុងស្ថានភាពកំពុងសាងសង់ ក្នុងប្រទេសកូឡុំប៊ី បានដួលរលំហើយសម្លាប់កម្មករយ៉ាងតិច ៩នាក់និងរងរបួស ៥នាក់ផ្សេងទៀត។

ស្ពាននៅ Chirajara ជាផ្នែកមួយនៃផ្លូវហាយវ៉េភ្ជាប់ពីរដ្ឋធានី Bogotá ជាមួយទីក្រុង Villavicencio។
រដ្ឋមន្ត្រីដឹកជញ្ជូន Germán Cardona បាននិយាយអំពី សោកនាដកម្ម និងបាននិយាយអំពីមូលហេតុនៃការដួលរលំនឹងត្រូវធ្វើការស៊ើបអង្កេត។

Luis Alvarado បានប្រាប់ការសែត El Tiempo ថា “អ្នកគ្រប់គ្នាបានចាប់ផ្តើមស្រែកថាស្ពានរលំ ប៉ុន្តែខ្ញុំអត់មានពេលវេលាធ្វើអ្វីទេ បន្ទាប់មកខ្ញុំមានអារម្មណ៍ហាក់ដូចមានអ្វីមួយមកវាយក្បាលខ្ញុំអញ្ចឹង”។

ស្ពានគឺផ្នែកមួយនៃកម្មវិធីដែលជាការខិតខំប្រឹងប្រែងដើម្បីកែលម្អរផ្លូវភ្ជាប់ពី Bogotá ទៅកាន់វាលទំនាបខាងកើតដោយចំណុចវាងរបស់វាស្ថិតនៅក្នុងផ្លូវដែលអាចធ្វើចរាចរបានទៅវិញទៅមក។

ក្រុមហ៊ុនដែលត្រូវបានផ្តល់ការងារសាងសង់គឺ Coviandes គឺជាក្រុមហ៊ុនដែលមានម្ចាស់ភាគហ៊ុនភាគច្រើនជាសារជីវកម្មវិនិយោគកូឡុំប៊ី។

ក្រុមហ៊ុន Coviandes បានចេញផ្សាយរបាយការណ៍នៅថ្ងៃច័ន្ទ ជាភាសារអេស្បាញ ដែលនិយាយថាខ្លួននឹងធ្វើអ្វីៗគ្រប់យ៉ាងដែលអាចជួយក្រុមគ្រួសារកម្មករដែលស្លាប់ ឬក៏រងរបួសក្នុងហេតុការណ៍ដួលរលំនេះ៕