គ្រោះរអិលបាក់ដីបានសម្លាប់មនុស្សនៅប្រទេសឥណ្ឌូនេស៊ី

22

នៅក្នុងប្រទេសឥណ្ឌូនេស៊ី យ៉ាងហោចណាស់មានមនុស្ស 11 នាក់បានស្លាប់ និង 24 នាក់ទៀតកំពុងបាត់ខ្លួនបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានបង្ករអោយមានការរអិលបាក់ដីកាលពីថ្ងៃចន្ទ។

ការរអិលបាក់ដីនេះបានកប់លំនៅដ្ឋានប្រជាពលរដ្ឋប្រហែល 30 ខ្នង នៅខណ្ឌ Sukabumi នៃរដ្ឋជ្វាខាងលិច។ ក្រុមអ្នកជួយសង្គ្រោះ កងទ័ព និងប៉ូលិសកំពុងស្វែងរកអ្នកបាត់ខ្លួន។

ភ្លៀងធ្លាក់ខ្លាំងបានបន្តនៅថ្ងៃអង្គារ។ អាជ្ញាធរនិយាយថា ភ្លើងដាច់ និងដាច់ផ្លូវធ្វើឱ្យមានការលំបាកក្នុងការដឹកជញ្ជូនឧបករណ៍ធុនធ្ងន់ទៅតំបន់នោះ។

បច្ចុប្បន្នប្រទេសឥណ្ឌូនេស៊ីកំពុងស្ថិតនៅក្នុងរដូវវស្សា។ ភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យមានទឹកជំនន់នៅតាមដងទន្លេទូទាំងប្រទេស៕