ប៉ូលីសរឹតបន្តឹងសន្តិសុខនៅសណ្ឋាគារដែលមេដឹកនាំទាំងពីរស្នាក់នៅ

30

ប៉ូលីសនៅក្នុងប្រទេសសឹង្ហបូរីបានរឹតបន្តឹងសន្តិសុខនៅឯសណ្ឋាគារដែលប្រធានាធិបតីអាមេរិក ដុលណាល់ ត្រាំនិងមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុនកំពុងស្នាក់នៅ។

មេដឹកនាំទាំងពីរបានមកដល់ប្រទេសសឹង្ហបុរីកាលពីថ្ងៃអាទិត្យសម្រាប់កិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្ររបស់ពួកគេដែលគ្រោងធ្វើនៅថ្ងៃអង្គារ។ ពួកគេស្នាក់នៅសណ្ឋាគារប្រណីតដាច់ដោយឡែកពីគ្នានៅកណ្តាលទីក្រុង។

រដ្ឋាភិបាលសឹង្ហបុរីបានកំណត់សង្កាត់នេះថាជា “តំបន់ព្រឹត្តិការណ៍ពិសេស”។

មន្រ្តីប៉ូលីសត្រូវបានគេដាក់ពង្រាយជុំវិញសណ្ឋាគារហើយចរាចរណ៍ត្រូវបានរារាំង។

បុរសជនជាតិជប៉ុនម្នាក់ដែលមានអាផាតមិននៅទល់មុខសណ្ឋាគាររបស់លោកគីមបាននិយាយថាគាត់មិនដែលបានឃើញសន្តិសុខតឹងតែងបែបនេះក្នុងរយៈពេលជិត 50 ឆ្នាំនៃការរស់នៅរបស់គាត់ក្នុងប្រទេសសឹង្ហបុរី។

ស្ត្រីជនជាតិសឹង្ហបុរីម្នាក់ដែលរត់ហាត់កីឡារនៅក្បែរនោះបាននិយាយថាវាមិនអាចជួយបានទេដែលប្រជាពលរដ្ឋនឹងប្រឈមនឹងភាពមិនសមរម្យមួយចំនួន។

លោកស្រីមានប្រសាសន៍ថាលោកស្រីមានមោទនភាពដែលប្រទេសរបស់លោកស្រីត្រូវបានគេជ្រើសរើសជាទីកន្លែងសម្រាប់កិច្ចប្រជុំកំពូលហើយលោកស្រីសង្ឃឹមថានឹងមានលទ្ធផលល្អ៕