ប្រជាជនតូក្យូ 38 នាក់បានស្លាប់ក្នុងអាកាសធាតុដ៏ក្តៅខ្លាំងក្នុងអំឡុងខែកក្កដា

40

កំដៅឡើងខ្លាំងត្រូវបានគេជឿថាបានសម្លាប់ជីវិតមនុស្ស 38 នាក់នៅទីក្រុងតូក្យូក្នុងខែនេះ។

អ្នកជំនាញផ្នែកវេជ្ជសាស្រ្តនិងប៉ូលីសបាននិយាយថាមនុស្ស 21 នាក់បានស្លាប់ដោយសារកំដៅក្នុងអំឡុងពេល 3 ថ្ងៃដែលបញ្ចប់នៅថ្ងៃអាទិត្យ។ ជនរងគ្រោះមានអាយុចន្លោះពី 40 ឆ្នាំទៅ 90 ឆ្នាំ។

ពួកគេរួមមានបុរសម្នាក់ដែលមានអាយុជាង 50 ឆ្នាំរស់នៅតែម្នាក់ឯងនៅក្នុងអាផាតមិន នៅតំបន់ប្រជុំជន Edogawa។

ស្ត្រីម្នាក់ក្នុងវ័យ 90 ឆ្នាំដែលរស់នៅក្នុងទីប្រជុំជន Adachi បានស្លាប់កាលពីថ្ងៃអាទិត្យបន្ទាប់ពីត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

ក្រុមអ្នកពន្លត់អគ្គីភ័យនិងអាជ្ញាធរនិយាយថាក្នុងករណីជាច្រើន ជនរងគ្រោះមិនបានប្រើប្រាស់ម៉ាស៊ីនត្រជាក់របស់ពួកគេទេ។

ការស្លាប់នេះបានកើតមានឡើងជារលកកំដៅខ្ពស់បំផុតនៅទូទាំងប្រទេសជប៉ុន។

ទូរទស្សន៍ NHK បានសម្ភាសន៍ពលរដ្ឋនៅខណ្ឌ Hibiya ដ៏មមាញឹកនៅកណ្តាលទីក្រុងតូក្យូ។

បុរសម្នាក់អាយុជាង 70 ឆ្នាំនិយាយថាគាត់មិនធ្លាប់ជួបនូវកំដៅបែបនេះនៅក្នុងជីវិតគាត់ទេ។ គាត់បាននិយាយថាគាត់កំពុងព្យាយាមជៀសវាងការចេញទៅខាងក្រៅតាមដែលអាចធ្វើទៅបាន។

ស្ត្រីម្នាក់អាយុជាង 50 ឆ្នាំនិយាយថាកំដៅធ្វើឱ្យគាត់ឈឺក្បាល។ គាត់បានបន្ថែមថាកំដៅ នេះធ្វើឱ្យគាត់គិតថាអ្វីមួយបានបំផ្លាញ៕