មនុស្សមួយចំនួនបានស្លាប់និងរាប់រយនាក់ទៀតបាត់ខ្លួនបន្ទាប់ពីបាក់ទំនប់វារីអគ្គីសនីនៅក្នុងប្រទេសឡាវ

54

ការិយាល័យរដ្ឋបាលខេត្តបានប្រកាសក្នុងរបាយការណ៍កាលពីថ្ងៃអង្គារថាទំនប់វារីអគ្គីសនីដែលកំពុងសាងសង់បានដួលរលំកាលពីថ្ងៃចន្ទនៅស្រុកសាណាមសៃក្នុងខេត្តអាតាពើ ប្រទេសឡាវភាគអាគ្នេយ៍។

សេចក្តីថ្លែងការណ៍បាននិយាយថាទំនប់វារីអគ្គីសនី សេពាន សេ ណាមណយបានដួលរលំនៅម៉ោង 20:00 នាទីល្ងាច។ ទំនប់វារីអគ្គីសនីនេះបានបញ្ចេញទឹក 5 ពាន់លានម៉ែត្រគុបបានជនលិចផ្ទះសម្បែងជាច្រើនដោយឆក់យកជីវិតមនុស្សមួយចំនួនហើយធ្វើឲ្យមនុស្សរាប់រយនាក់បាត់ខ្លួន។

ការិយាល័យរដ្ឋបាលខេត្តអាតាពើបានប្រកាសពីជំនួយសង្គ្រោះសម្រាប់ជនរងគ្រោះដោយទឹកជំនន់។ អាជ្ញាធរខេត្តអាតាពើក៏បានអំពាវនាវដល់បក្សរដ្ឋាភិបាល អង្គការរដ្ឋាភិបាលសហគមន៍ពាណិជ្ជករ មន្រ្តី នគរបាល និងកងកម្លាំងយោធា និងប្រជាជនឡាវឱ្យផ្តល់ជំនួយបន្ទាន់ដល់ជនរងគ្រោះ។

ត្រូវបានសាងសង់ដោយក្រុមហ៊ុនថាមពលសេពាន សេ ណាមណយ (PNPC) ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនកូរ៉េខាងត្បូង ថៃ និងឡាវគ ម្រោងថាមពលវារីអគ្គីសនី សេពាន សេ ណាមណយ ត្រូវបានប៉ាន់ប្រមាណថាមានទំហ៊ំទឹកប្រាក់ 1,02 ពាន់លានដុល្លារហើយត្រូវបានគេប៉ាន់ស្មានថាមានការផលិតថាមពលអគ្គីសនីប្រចាំឆ្នាំប្រហែល 1.860 GWh។

ការសិក្សាលទ្ធភាពសម្រាប់គម្រោងវារីអគ្គីសនីត្រូវបានបញ្ចប់នៅក្នុងខែវិច្ឆិកាឆ្នាំ 2008។ ការសាងសង់នៃគម្រោងនេះបានចាប់ផ្តើមនៅខែកុម្ភៈឆ្នាំ 2013 ហើយប្រតិបត្តិការពាណិជ្ជកម្មត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំ 2018៕