ឃាត់ខ្លួនមនុស្ស១៩នាក់ បន្ទាប់ពីក្លែងបន្លំធ្វើជាសង្ឃដើរបិណ្ឌបាត្រតាមទីផ្សារនៅខេត្តសៀម​រាប

សៀមរាប​ ៖​ សមត្ថកិច្ច​នគ​របាល​ខេត្តសៀមរាប បានធ្វើការឃាត់ខ្លួន​មនុស្ស​១៩​នាក់​ ដែល​ក្លែងបន្លំ​ជា​សង្ឃ​ធ្វើ​សកម្មភាព​ដើរ​បិណ្ឌ​បាត្រ​តាម​ទីផ្សារ​ទី​សាធារណៈ​ និង​ស្នាក់​នៅ​តាម​ផ្ទះសំណាក់​ក្នុង​ក្រុង​សៀមរាប​បែប​អនាធិបតេយ្យ​។​ ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើងកាលពី​ថ្ងៃ​ទី​១០​ ខែមករា​ ឆ្នាំ​២០១៨។ នេះបើយោងតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិ។ ​លោក​ឧត្តមសេនីយ៍ត្រី​ ហួត​ ធី​ ស្នងការ​រង​ទទួល​ផែន​សន្តិសុខ នៃស្នងការនគរបាលខេត្ត​សៀម​រាប​បាន​ឲ្យ​ដឹង​ថា​ ​ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​ទាំងនោះ​ មានស្រុក​កំណើត​នៅ​ខេត្តព្រៃវែង​ ខេត្តព្រះវិហារ​ ខេត្តតាកែវ​ ខេត្តកំពង់ស្ពឺ​ ខេត្តបាត់ដំបង​ ខេត្តកោះកុង​ ខេត្ត​កែប​ ខេត្ត​ព្រះ​សីហ​នុ​ ខេត្តឧត្តរមានជ័យ​...

សមត្ថកិច្ចរកឃើញឈើក្រញូងរាប់ពាន់ដុំ បង្កប់ក្នុងស៊ីទែនរថយន្តដឹកសាំង

សមត្ថកិច្ចខេត្តបន្ទាយមានជ័យប្រទះឃើញឈើក្រញូងជាច្រើនដុំ បង្កប់នៅក្នុងស៊ីទែនរថយន្តដឹកសាំ ១គ្រឿង ដែល​បង្កគ្រោះថ្នាក់​ចរាចរណ៍ ហើយត្រូវបានសមត្ថកិច្ចឃាត់រក្សាទុកអស់រយៈពេល ៧ ខែមកហើយ។ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិនៅថ្ងៃទី ២១ ខែ មករានេះបានឲ្យដឹងថា​ រថយន្តដឹកស៊ី​ទែន​​សាំង​ មួយគ្រឿង​បានបង្កគ្រោះថ្នាក់​ចរាចរណ៍​ត្រូវបាន​ឃាត់ទុក​៧ខែ​នៅស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យ ហើយត្រូវអាជ្ញាធរ​សង្ស័យ​វះឃើញ​សុទ្ធតែ​ឈើក្រញូងចំនួន២,៦១០ដុំ​ ។ តាមការចុះផ្សាយដដែលកាលពីអំឡុងខែឧសភា​ ឆ្នាំ២០១៧​ មានរថយន្ត​១គ្រឿង​ដឹកស៊ីទែន​សាំង​ដែល​ពាក់ស្លាក់​លេខភ្នំពេញ​ 3C-0213 បានបង្កគ្រោះថ្នាក់​ចរាចរណ៍​​ដោយរថយន្តខូចពេលយប់​ចតចោល​លើចិញ្ចើម​ផ្លូវគ្មាន​ដាក់​ស្លាក​សញ្ញា​ ហើយត្រូវម៉ូតូ ១គ្រឿងជិះគ្នា២នាក់ បានបុកពីក្រោយ​បណ្តាលឲ្យ​ស្លាប់ម្នាក់​នៅហ្នឹង​កន្លែង​និង​ម្នាក់ទៀត​របួសធ្ងន់ត្រូវបានសង្គ្រោះបន្ទាន់។ ការចុះផ្សាយដដែលបន្តថា ​ក្រោយពេលគ្រោះថ្នាក់ចរាចរណ៍​កើតឡើង​កម្លាំង​នគរបាល​ជំនាញ​ចុះ​ទៅធ្វើការ​វាស់វែង​ហើយយករថយន្តដែលបង្កហេតុនោះមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ ការចុះផ្សាយនោះបន្ថែមថាដោយរយៈពេល ៧ ខែ...

ក្រសួងបរិស្ថានរំលែកទុក្ខការស្លាប់មន្ត្រី ៣រូបក្នុងបុព្វហេតុការពារធនធានធម្មជាតិ

ក្រសួងបរិស្ថានបានចូលរួមរំលែកទុក្ខនៃការបាញ់ប្រហារបណ្ដាលឲ្យស្លាប់មន្រ្តីការពារធនធានធម្មជាតិ ៣នាក់កាលពីម្សិលមិញ។ ក្រសួងបរិស្ថានបានចេញសាររំលែកទុក្ខ ៣ផ្សេងគ្នានាល្ងាចនេះ ដើម្បីចូលរួមរំលែកជាមួយស្ថាប័នអាវុធហត្ថ ឧទ្យាននុរក្សនៃមន្ទីរបរិស្ថាន និង អង្គការWCS ដែលបាត់បងមន្រ្តីក្នុងបុព្វហេតុការពារធនធានធម្មជាតិក្នុងខេត្តមណ្ឌលគិរី។ ក្នុងព្រឹត្តិការណ៍បាញ់រះមួយ បានកើតឡើងកាលពីម្សិលមិញ នៅតំបន់ដែនជម្រកសត្វព្រៃកែវសីមា ក្នុងតំបន់អូហ៊ុចស្រុកអូរាំង បណ្តាលឲ្យស្លាប់៣នាក់ ក្នុង​​​នោះ​​មានមន្ត្រីអាវុធហត្ថ លោក សេក វឌ្ឍនា មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានលោក តើន​ សុខណៃ នៃមន្ទីរបរិស្ថាន និង បុគ្គលិករ​បស់​អង្គ​កា​រ WCS លោក...

ភ្លើងឆេះព្រៃចំការប្រមាណ ៥ហិចតាតែមិនរាលដាលដល់ផ្ទះពលរដ្ឋ

​ករណី​អគ្គិភ័យ​ ឆេះ​ព្រៃរបោះ​ ចំការ​បារាំង​ប្រមាណ ៥ ហិចតានៅខេត្តកណ្ដាល តែមិនបណ្ដាលឲ្យរាលដាលដល់ផ្ទះពលរដ្ឋ។ តាមការចុះផ្សាយរបស់អគ្គស្នងការបានឲ្យដឹងថានៅថ្ងៃ​ទី​០៣​ ខែមីនា​ឆ្នាំ​២០១៨​ វេលា​ម៉ោង​ ១១​និង​១០​នាទី​ មានអគ្គីភ័យមួយកើតឡើងនៅ​ភូមិ​ក្រាំងក្រូច​ ឃុំ​ទួល​ព្រេ​ជ​ ស្រុក​អង្គស្នួល​ ខេត្តកណ្ដាល បណ្ដាលឲ្យឆេះព្រៃរបោះ ៥ហិចតា​។​ ​តាមការចុះផ្សាយដដែល​លោក​ មាន​ សំណាង​ អធិការ​ស្រុក​បាន​ឲ្យ​ដឹង​ថា​បន្ទាប់​ពី​ទទួល​ព័ត៌មាន​ភ្លាម​កម្លាំង​អន្តរាគមន៍​របស់​ អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​បាន​ចេញ​ប្រតិបត្ដិការ​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ទួល​ព្រេ​ជ​ ២៥​នាក់​ នាយទាហាន​សកម្ម​ត្មាត​ពង​៨៦​នាក់​ មេព្រៃ​០៥​នាក់​ នឹង​ប្រជាពលរដ្ឋ​ប្រជា​ការពារ​៤០​នាក់​ បាន​ជួយ​ពន្លត់​...

អ្នកនេសាទម្នាក់ត្រូវបានរន្ទះបាញ់ស្លាប់លើទូក

បុរសម្នាក់ដែលជាអ្នកនេសាទត្រូវបានរន្ទះបាញ់បណ្ដាលឲ្យស្លាប់នៅលើទូកក្នុងខេត្តកោះកុងកាលពីម្សិលមិញ។ បើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានៅ​ថ្ងៃ​ទី​២៩​ ខែមករា​ វេលា​ម៉ោង​១២​និង​២០​ថ្ងៃត្រង់​ មាន​ករណី​រន្ទះបាញ់មួយបណ្ដាឲ្យ​មនុស្ស​ម្នាក់ស្លាប់​នៅ​លើ​ទូក​ នៅ​ចំណុច​ព្រែក​ពយ​ពេ​ច​ ស្ថិត​ក្នុងភូមិ​ កំពង់​ស្តាំ​ ឃុំ​ជ្រោយ​ស្វាយ​ ស្រុកស្រែ​អំបិល​ ។ តាមការចុះផ្សាយដដែលបានឲ្យដឹងថាជន​រង​គ្រោះ​ឈ្មោះ​ សិង្ហ​ ហឿ​ន​ ភេទ​ប្រុស​ អាយុ​៤៩​ឆ្នាំ​ មុខរបរ​ នេសាទ​ និង​ ជា​អនុប្រធាន​ប្រជា​ការពារ​​ ត្រូវ​បាន​រន្ទះបាញ់​ស្លាប់​ពេល​​បើកទូក​ទៅ​លើក​លប​ក្តាម​ពេល​មេឃ​កំពុង​ភ្លៀង​ជាមួយ​កូន​ចំនួន ​២​នាក់​។ តាមការចុះផ្សាយដដែលបានឲ្យដឹងថាក្រោយ​ពេល​កម្លាំង​ជំនាញ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច​ សាកសព​សមត្ថកិច្ច​បាន​ប្រគល់​​​ជូន​ក្រុម​គ្រួសារ​ រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

វៀតណាមបង្កើនជួយបណ្ដុះបណ្ដាលនគរបាលខ្មែរឆ្នាំ ២០១៨

ក្រសួងនគរបាលវៀតណាម បានសម្រេចបង្កើន​ការជួយបណ្តុះបណ្តាល​មន្រ្តីនគរបាលជាតិ​កម្ពុជា​តាមរយៈការ​ទទួល​ទៅ​សិក្សា​នៅវៀតណាមឲ្យបានចំនួន ៥២០នាក់ ក្នុងឆ្នាំ២០១៨នេះ។ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិក្រោយពិធីចុះហត្ថលេខាផែនការសហប្រតិបត្តិការឆ្នាំ២០១៨ រវាង​ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាល នៃសាធារណរដ្ឋសង្គម​និយមវៀតណាមនាថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមហាផ្ទៃ។ អគ្គស្នងការនគរបាលជាតិបានចុះផ្សាយថាការទទួកមន្រ្តីនគរបាលកម្ពុជាទៅសិក្សានៅប្រទេសវៀតណាម មានចំនួន ៥២០​នាក់ ដែលចំនួននេះបានកើនឡើងលើសឆ្នាំមុន ២០នាក់។ ការចុះផ្សាយដដែលបានលើកប្រសាសន៍ អគ្គស្នងការរងនគរបាល​ជាតិនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ថា ការទសិក្សានៅ​វៀតណាមនោះ មានវគ្គរយៈពេលវែងកម្រិតមហាវិទ្យាល័យ និង​មធ្យមសិក្សា​ចំនួន​ ៨០នាក់ ។ ជាមួយគ្នានេះដែរ...

ខឹងសុំលុយម្ដាយមិនបានបុរសម្នាក់ដុតផ្ទះ

​បុរសម្នាក់​ខឹង​សុំ​លុយ​ម្តាយ​មិនបាន ក៏បាន​ដុត​ផ្ទះ​ខ្លួនឯង​ចោល បណ្តាល​ឲ្យ​ឆេះ​ជញ្ជាំង​ស័ង្កសី និង​សម្ភារៈ​ក្នុងផ្ទះ​មួយចំនួន ។ បើតាមការឲ្យដឹងពីអគ្គស្នងការនគរបាលជាតិករណីនេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៨ ​បង្ក​ដោយឈ្មោះ លឹម សីហា ហៅ​កែវ សីហា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ម្តាយ​ឈ្មោះ លឹម ក្រិច អាយុ​៦៣​ឆ្នាំ រស់នៅក្នុង​ភូមិ​៦ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ខេត្តព្រៃវែង ។ តាមការចុះផ្សាយដដែលបន្តថាក្រោយកើតហេតុ...

សិស្សវិទ្យាល័យនៅពោធិ៍សាត់ ១២នាក់បានដួលសន្លប់ជាបន្តបន្ទាប់

សិស្សានុសិស្សនៃវិទ្យាល័យមួយក្នុងខេត្តពោធិ៍សាត់បានដួលសន្លប់បន្តបន្ទាប់ តែមិនដឹងមូលហេតុនៅ​ឡើយ ទេ។ តាមការចុះផ្សាយបានឲ្យដឹងថានៅព្រឹកថ្ងៃទី ២៥ ខែ មករានេះ សិស្សសាលាវិទ្យាល័យ ហ៊ុន ​សែន​ បាក់ ចិញ្ជៀន​​ក្នុងឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញ​ ខេត្តពោធិ៍សាត់​ចំនួន ១២​នាក់​ ក្នុងនោះស្រី១១នាក់​ និងប្រុសម្នាក់​ បាន​ដួល​សន្លប់ជាបន្តបន្ទាប់ដោយមិនដឹងមូលហេតុ។នេះបើតាមការចុះផ្សាយរបស់ Freshnews។ ការចុះផ្សាយដដែលនាយកវិទ្យាល័យ ហ៊ុន ​សែន​ បាក់ចិញ្ជៀនលោក​ ស៊ុម​ ផារិទ្ធ​ បានឲ្យដឹងថា​...

នាយករដ្ឋមន្រ្តីក្រើនរំលឹកកុំឲ្យមានអគ្គីភ័យឆាប់ឆេះថ្ងៃបុណ្យ ចូលឆ្នាំចិន វៀតណាម

សម្ដេចនាយករដ្ឋមន្រ្តីបានក្រើនរំលឹកដល់ពលរដ្ឋការពារកុំឲ្យមានអគ្គីភ័យឆាប់ឆេះនៅថ្ងៃបុណ្យចូលឆ្នាំចិន វៀតណាមខាងមុខនេះ។ សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានលើកឡើងបែបនេះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននាថ្ងៃនេះថា​នៅក្នុង​ឱកាស​ចូល​ឆ្នាំចិនដែលនឹងមកដល់ខាងមុខនេះ (១៥ ខែ កុម្ភះ) បងប្អូនចូលរួមទប់ស្កាត់ កុំអោយមាន​អគ្គីភ័យ​ឆេះ​ផ្ទះអោយសោះ​។ សម្ដេចនាយករដ្ឋមន្រ្តីក៏លើកឡើងបន្ថែមដែរថា ដើម្បីបង្ការកុំអោយមានអគ្គីភ័យឆេះផ្ទះនោះ ពលរដ្ឋត្រូវ​ពន្លត់​ភ្លើងទៀន និងធូប ក្រោយពេលចប់ពិធីសែន។ ជាមួយគ្នានោះសម្ដេចក៏ផ្ដាំផ្ញើរឲ្យមានការប្រុងប្រយត្ន កុំអោយមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ទោះបីធ្វើ​ដំណើរ​ជិតឆ្ងាយទាំងនៅក្នុងទីក្រុង នឹងនៅតាមបណ្តាខេត្តនានា ហើយចូលរួមសប្បាយរីករាយក្នុងឱកាស​ចូលឆ្នាំចិនគ្រប់ៗគ្នា៕

បុរសម្នាក់ដើរចូលកងរថយន្តបណ្ដាលឲ្យកិនស្លាប់ភ្លាមៗនៅកណ្ដាល

បុរស​ម្នាក់មិនដឹង​មាន​វិបត្តិ​អ្វី​ បាន​ដើរ​សំដៅ​ចូល​ទៅ​ក្រោម​កង់​រថយន្ត​ ដែល​កំពុង​បើក​តាម​ដងផ្លូវ​បណ្ដាល​ឲ្យ​កិន​ស្លាប់​ក្នុង​ថ្លុកឈាម​ភ្លាមៗនៅខេត្តកណ្ដាល​។​ តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៨​និង​២៥​នាទី​ ថ្ងៃ​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ ស្ថិត​ក្នុងភូមិ​ព្រែក​រាំង​ សង្កាត់​កំពង់​សំណាញ់​ ក្រុង​តា​ខ្មៅ​ ។​ ការចុះផ្សាយដដែលមន្ត្រី​នគរបាល​ចរាចរណ៍​ក្រុង​តា​ខ្មៅ​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ស្លាប់​បាត់បង់​ជីវិត​ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ​ រីឯ​រថយន្ត​ម៉ាក​HINO​ ធុន​ធំ​ ពណ៌​ខៀវ​ ពាក់​ស្លា​លេខ​ ក្រុងព្រះសីហនុ​3A-1168​ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ ទុក​រថយន្ត​ចោល​រត់គេច​ខ្លួន​បាត់​​។​ ​ការចុះផ្សាយដដែល​បន្ត​ថា​ នៅ​មុន​ពេល​កើត​ហេ​តុសាក្សី​បានឃើញ​ជន​រង​គ្រោះជា​អ្នក​ថ្មើរជើង​ បាន​ដើរ​ឆ្លងផ្លូវ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ ជន​រង​គ្រោះ​ក៏​បាន​ឈប់​ ខណៈនោះ​ក៏​មាន​រថយន្ត​មួយ​គ្រឿង​កំពុង​បើក​តាម​បណ្ដោយ​ផ្លូវ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ ​ស្រាប់តែ​ជន​រង​គ្រោះជា​អ្នក​ថ្មើរជើង​...