Home ព័ត៌មានជាតិ

ព័ត៌មានជាតិ

ត្រឹមរយៈពេល ១សប្តាហ៍ខែមករា ឆ្នាំ ២០១៨នេះ រាជរដ្ឋាភិបាលសម្រេចអនុម័តលើគម្រោងវិនិយោគចំនួន ៥ផ្សេងគ្នា មានតម្លៃជិត ៤០លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តទៅលើ គម្រោងវិ​និយោគចំនួន ៥ផ្សេងគ្នា ក្នុងការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម បង្កើតរោងចក្រកែច្នៃផ្លែឈើ ម្ហូបអាហារ និងរោងចក្រផលិតស្បែកជើង ដែលមានតម្លៃទុនវិនិយោគសរុបប្រមា ណជិត ៤០លានដុល្លារអាមេរិក។ យោងតាមទិន្នន័យបង្ហាញនៅទំព័រហ្វេសប៊ុករបស់ CDC បានឲ្យដឹងថា គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១) “RED BOAT ENTERPRISE CO., LTD”:...

រដ្ឋាភិបាលដាក់តំបន់កោះរ៉ុងជាឧទ្យានជាតិសមុទ្រ

រដ្ឋាភិបាល​កម្ពុជាសម្រេច​ឲ្យ​បង្កើត ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុងដែលមានទីតាំងនៅ​ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង​។​ ​រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយចុះ​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៨​ បានសម្រេចបង្កើត​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង​ដែលមាន កោះរ៉ុង កោះរ៉ុង​សន្លឹម កោះ​កូន កោះ​តូច កោះ​តា​ទៀម កោះ​ម្នាស់​ក្រៅ កោះ​ម្នាស់​ក្នុង និង​សមុទ្រ​ជុំវិញ ដែលមាន​ផ្ទៃ​សរុប ៥២,៤៤៨​ហិកតា។ តាមអនុក្រឹត្យដដែល​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុងនោះស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង ដោយ​ក្នុងនោះ​មាន​ផ្ទៃដី​ទំហំ​៥៣១១​ហិកតា និង​ផ្ទៃ​ទឹកសមុទ្រ​ទំហំ ៤៧,១៣៧​ហិកតា ដូច​មាន​ផែនទី​ភ្ជាប់​មកជា​មួយ​។​ ​តាមអនុក្រឹត្យការដាក់តំបន់នេះ​​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង មាន​គោលបំណង​ ធានា​ការថែរក្សា និង​ការពារ​សោភ័ណភាព​ធម្មជាតិ...

ស្នងការនគរបាលរាជធានីភ្នំពេញនឹងប្រើប្រាស់កម្លាំងអន្តរាគមន៍ពិសេសដើម្បីធ្វើការរឹតបន្តឹងច្បាប់ចរាចរណ៍

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសថា ស្នងការនគរបាលរាជធានីភ្នំពេញ នឹងប្រើប្រាស់កងកម្លាំង អន្តរាគមន៍ពិសេសធ្វើការចល័តក្នុងភូមិសាស្រ្តរាជធានីភ្នំពេញដើម្បីចូលរួមរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោកជាមួយនឹងមន្រ្តីនគរបាលចរាចរណ៍។ ប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី២៩ ខែធ្នូ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានឲ្យដឹងថា កងកម្លាំងអន្តរាគមន៍ពិសេសនេះ នឹងត្រូវបែងចែកជា១៦ក្រុម ក្នុងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ ដោយក្នុងនោះមានការត្រួតពិនិត្យចំពោះម៉ូតូមិនមានស្លាកលេខ រថយន្ត មិនមានស្លាកលេខ និងជាពិសេសបើកបរម៉ូតូមិនពាក់មូកសុវត្ថិភាព។ នាយឧត្តមសេនីយ៍ ជួន...

ក្នុងមួយឆ្នាំ មន្ទីពេទ្យគន្ធបុប្ផាចំណាយទឹកប្រាក់សរុបចំនួន ៣៦លានដុល្លារ ក្នុងការជួយព្យាបាលជំងឺកុមារកម្ពុជា

លោក Denis Laurent អ្នកគ្រប់គ្រងមន្ទីរពេទ្យកុមារគន្ធបុប្ផាប្រចំានៅកម្ពុជា បានឲ្យដឹងថា ឆ្នាំ២០១៧ មន្ទីពេទ្យគន្ធបុប្ផា និងបានចំណាយថវិការសរុបអស់ចំនួន៣៦លានដុល្លារអាមេរិក ក្នុងការជួយកុមារជាង៩០ម៉ឺននាក់។ លោកថា មន្ទីរពេទ្យបានចំណាយថវិការដែលបានពីសប្បុរធម៍ផ្តល់ឲ្យ សម្រាប់ដំណើរការព្យាបាលជួយសង្គ្រោះជីវិតកុមារកម្ពុជា ឱ្យរួចផុតពីការគំរាមកំហែងនៃជំងឺគ្រប់ប្រភេទ។ ហើយភាគច្រើនកុមារដែលមានជំងឺមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាដោយឥតគិតថ្លៃ ជាកុមារជាកូនចៅគ្រួសារប្រជាពលរដ្ឋក្រីក្រ។ លោកវេជ្ជបណ្ឌិត បញ្ជាក់ថា ក្នុងចំនួនថវិកាទាំងអស់ ដែលបានផ្តល់មកមន្ទីរពេទ្យកុមារគន្ធបុប្ផាគឺបានមកពីរាជរដ្ឋាភិបាលកម្ពុជា កាកបាទក្រហមកម្ពុជា គ្រឹះស្ថានអង្គរ ជំនួយពីប្រទេសស្វីស និងការបរិច្ចាគដោយសប្បុរសជនក្នុងស្រុក។ គួរបញ្ជាក់ថា  មន្ទីរពេទ្យគន្ធបុប្ផា បានជួយជីវិតប្រជាជនកម្ពុជា ជាពិសេសកុមារដែលមានជំងឺឲ្យរួចផុតពីសេចក្តីស្លាប់។...

សមត្ថកិច្ចបង្រ្កាបបានសាច់និងឆ្អឹងមាន់ខូចគុណភាពជិត ១តោន

សមត្ថកិច្ចបានឲ្យដឹងថាសាច់​​ និង​ឆ្អឹង​មាន់ ​ខូចគុណភាព​ជិត​ ១​តោន​ត្រូវ​បាន​មន្ត្រី​កាំកុងត្រូលចាប់​បាន ខណៈ​ឈ្មួញបំរុងនាំចូលពីប្រទេសថៃមកលក់នៅកម្ពុជា។ ​តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថាកាលពី​ថ្ងៃ​ទី​២១​ ខែមករាម្សិលមិញ​មន្ត្រី​កាំកុង ត្រូល​នៅ​​ច្រក​​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ត្រួតពិនិត្យ និង ចាប់តាមសាច់​​ និង​ឆ្អឹ​ង​មាន់ ​ខូចគុណភាព​ជិត​ ១​តោន។​ តាមការចុះផ្សាយអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា​ មន្ត្រី​កាំកុងត្រូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​​ចាប់​បាន​​សាច់​និង​ឆ្អឹង​មាន់​ខូចគុណភាព​ចំនួន​ ៧៦​ ថង់​ស្មើ​ និង​៧៦០​គីឡូក្រាម​ ដែល​ឈ្មួញ​ដាក់​បង្កប់​តាម​រទេះ​នាំ​ចូល​ពី​ថៃ​ ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។​ ​ ​ ​ការចុះផ្សាយដដែលនោះបន្តថា​សាច់ ​និង​ឆ្អឹង​ ដែល​មន្ត្រី​ជំនាញ​ចាប់​បាន​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ត្រូវ​បាន​យក​ទៅ​ដុត​កម្ទេច​ចោល​ ​ហើយ​មន្ត្រី​ជំនាញ​កំពុង​ស្រាវជ្រាវ​រក​ឈ្មួញល្មើស​ច្បាប់​ដែល​នាំ​ចូល​សាច់ ​និង​ឆ្អឹង​មាន់​ខូចគុណភាព​ពី​ប្រទេស​ថៃ​...

មនុស្ស ១០នាក់ស្លាប់ និង១៥នាក់រងរបួសធ្ងន់ ស្រាលដោយគ្រោះថ្នាក់ចរាចរណ៍

យ៉ាងហោច​ណាស់​មនុស្ស ១០ នាក់បានស្លាប់ និង​១៥ នាក់ទៀត​រងរបួស​ធ្ងន់ស្រាល​​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​​​ចរាចរណ៍​នៅ​ថ្ងៃនេះ។ បើតាម​របាយការណ៍​ដែលចេញ​ផ្សាយ​ដោយ​អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា​នៅ​ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ ​១២​លើក​ ដែលបណ្តាល​ឲ្យ​មនុស្ស​ ​១០​នាក់ស្លាប់​ (​ប្រុស​៨នាក់)​ ​១៥​នាក់ ​រង​របួសធ្ងន់ និងស្រាល។​ ក្នុងការចុះផ្សាយដដែល​នោះបានឲ្យដឹងថាអ្នកដែល​ជួបគ្រោះថ្នាក់ទាំងនោះ មាន ១៦នាក់មិនបានពាក់​មួក​សុវត្ថិភាព នៅពេល​គ្រោះថ្នាក់​ចរាចរណ៍។​ អគ្គស្នងការនគរបាលជាតិបន្តថា​មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារបើកបរ ល្មើស​ល្បឿន​, ស្រវឹង​២​លើក​​ មិន​គោរព​សិទ្ធិ​, មិន​ប្រកាន់​ស្តាំ​ និងបើកបរប្រជែង​​ ។​ ​តាម​របាយការណ៍​ដដែលនោះឲ្យដឹងដែរថាគ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​១៤​ថ្ងៃ​...

មន្រ្តីជាប់កិច្ចសន្យាត្រូវបានដំឡើងប្រាក់ខែពី៥០ម៉ឺនរៀល ទៅ៦០ម៉ឺនរៀល ចាប់ពីខែមករា នេះតទៅ

(ភ្នំពេញ)៖ មន្រ្តីជាប់កិច្ចសន្យានៅតាមក្រសួងស្ថាប័នរដ្ឋទាំងអស់ ត្រូវបានប្រមុខរដ្ឋា​​ភិបាល​​​កម្ពុជា សម្រេចដំឡើងប្រាក់ខែពី៥០ម៉ឺនរៀល ទៅ៦០ម៉ឺនរៀល ដែលការដំឡើងនេះគឺ​នឹងត្រូវអនុវត្តចាប់ពីខែមករា ឆ្នាំ២០១៨នេះតទៅ។ នេះបើយោងតាមអនុក្រឹត្យចុះហត្ថ​លេខា​ដោយសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅថ្ងៃទី៥ ខែមករានេះ។ អនុក្រឹត្យដដែលបានចែងថា ការដំឡើងនេះ ត្រូវអនុវត្តចំពោះមន្រ្តីជាប់កិច្ចសន្យាដែលបម្រើការ​ងារ​​នៅតាមក្រសួង​ ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិតាមបញ្ញាត្តិនៃអនុក្រឹត្យចុះថ្ងៃ​ទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីការគ្រប់គ្រង និងការប្រើប្រាស់មន្រ្តីជាប់កិច្ចសន្យា៕

ក្រសួងសុខាភិបាលឲ្យប្រុងប្រយ័ត្នត្រីក្រពត ៣ប្រភេទដែលពុលបណ្ដាលឲ្យស្លាប់

ក្រសួងសុខាភិបាលអំពាវនាវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបរិភោគចំណីអាហារ ជាពិសេសត្រីក្រពត ៣ប្រភេទដែលពុលបណ្ដាលឲ្យស្លាប់។ ការអំពាវនាវបែបនេះដើម្បីជៀសវាងបញ្ហាសុខភាព បន្ទាប់ពីមានករណីពុលត្រី​ក្រពតនៅខេត្តកោះកុង​បណ្ដាល​ឲ្យស្លាប់បុរសម្នាក់ និង​ពុលមានសភាពធ្ងន់ធ្ងរចំនួន ៩នាក់ផ្សេងទៀត​កាលពីពេល​ថ្មីនេះ។ កាលពីថ្ងៃទី ២២ ខែមករា ពលរដ្ឋនៅក្នុងភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ចំនួន ១០នាក់បានពុល​ត្រី​ក្រពត​បណ្ដាលឲ្យបាត់បង់ជីវិតម្នាក់ និង​ពុលធ្ងន់ធ្ងរបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យចំនួន ៩នាក់ផ្សេងទៀត។ ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសព័ត៌មានជាថ្មីមួយចុះថ្ងៃទី ២៥ ខែមករានេះ ដើម្បីរំលឹក និង​ជំរុញ​ឲ្យ​ពលរដ្ឋ​មានការ​អនុវត្តនូវការបង្ការបញ្ហាសុវត្ថិភាពចំណីអាហារ និងប្រុងប្រយ័ត្នក្នុងការបរិភោគចំណីអាហារ ដើម្បី​ជៀស​វាងបញ្ហាសុខភាព និងជៀសវាងការបរិភោគត្រីក្រពតដែលអាច​បណ្ដាល​ឲ្យ​បាត់បង់អាយុជីវិត។ ក្រសួងក៏បានលើកឡើងដែរថាត្រីក្រពតនៅកម្ពុជាមានចំនួន ១០ ប្រភេទ...

បុរសម្នាក់ស្លាប់ដោយឆក់ពេលដកព្រីទាំងខ្លួនកំពុងសើម

បុរសម្នាក់នៅនៅបាត់ដំបងឆក់ខ្សែភ្លើងស្លាប់ ដោយសារដកព្រីភ្លើងពេលខ្លួនកំពុងសើម។ ​តាមការចុះផ្សាយរបស់អគ្គស្នងការបានឲ្យដឹងថានៅ​ថ្ងៃ​ទី​១៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ ១២​ និង​១០​នាទី​រំលង​អធ្រាត្រ​ នៅ​ចំ​ខាងជើង​ផ្លូវបំបែក​ទីរួមស្រុក​ភ្នំព្រឹក​ ស្ថិត​នៅ​ភូមិ​ភ្នំ​តូច​ ឃុំ​ពេជ្រ​ចិន្តា​ ស្រុក​ភ្នំព្រឹក​ ខេត្តបាត់ដំបង​ មាន​ករណី​មនុស្ស​ឆក់​ខ្សែភ្លើង​ បណ្តាល​អោយ​ស្លាប់​។ ការចុះផ្សាយដដែលប្នតថា​ជន​រង​គ្រោះ​ឈ្មោះ​ ង៉ែត​ ​ចិន្តា​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ បានឆកខ្សែភ្លើងបន្ទាប់ពីទៅដកព្រីភ្លើងទាំងខ្លួនកំពុងសើម។ ​ក្រោយ​ពី​បាន​ទទួល​ដំណឹង​ភ្លាម​ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​ស្រុក​ បាន​ទៅ​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ និង​បាន​ពិនិត្យ​សាកសព​ឃើញ​ថា​ម្រាមដៃ​មេ​ផ្នែក​ខាងឆ្វេង​មាន​ស្នាម​ខ្សែភ្លើង​ឆក់​ ០១​កន្លែង​ ប្រវែង​...

សមត្ថកិច្ចបង្រ្កាបទីតាំងផលិតប្រេងម៉ាស៊ីនក្លែងក្លាយបានរាប់តោន

សមត្ថកិច្ចខេត្តកំពតបានចុះបង្រ្កាបទីតាំងផលិតប្រេងម៉ាស៊ីនក្លែងក្លាយមួយកន្លែង ដោយដកហូតបានប្រេង ម៉ាស៊ី​ក្លែងក្លាយរាប់តោន។ ស្នងការនគរបាលខេត្តកំពតលោក ម៉ៅ ច័ន្ទមធុរិទ្ធ បានឲ្យដឹងថានៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ កម្លាំង​ជំនាញខេត្តកំពត បានសហការជាមួយកម្លាំងអធិការស្រុកឈូក បានចុះបង្ក្រាបករណីផលិតប្រេងម៉ាស៊ីន ក្លែង​ក្លាយមួយកន្លែង នៅភូមិឈើទាល ឃុំឈូក ស្រុកឈូក និងដកហូតបានប្រេងក្លែងក្លាយរាប់តោន។​នេះបើតាមការចុះផ្សាយរបស់ Freshnews។ ការចុះផ្សាយដដែលនោះ លោក ម៉ៅ ច័ន្ទមធុរិទ្ធបានបន្តថាក្នុងយុទ្ធនាការដកហូត និង បង្ក្រាបនេះមាន សំបក កំប៉ុង...