ផលិតផលសាប៊ូខ្មែរទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋកម្ពុជា

454

ភ្នំពេញ៖ ផលិតផលសាប៊ូខ្មែរទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋកម្ពុជា រហូតនឹងឈានទៅបង្កើតជារោងចក្រផលិតនិងវេចខ្ចប់ដោយផ្ទាល់ខ្លួននៅក្នុងស្រុកនាពេលឆាប់ៗនេះ ដើម្បីបំពេញតម្រូវការទីផ្សារកម្ពុជាបានឆាប់រហ័ស។

លោក ឌី ជោត អគ្គនាយកក្រុមហ៊ុន THEARA LEANG បានអោយដឹងថាផលិតផលសាប៊ូខ្មែរ ម៉ាកT&L Natural Product កំពុងទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋកម្ពុជាដោយសារតែផលិតផលសាប៊ូនេះ ផលិតឡើងដោយបានសិក្សាច្បាស់ពីបរិយាកាស និងស្ថានភាពស្បែកក្បាល និងសរសៃសក់ របស់ប្រជាពលរដ្ឋខ្មែរ។

លោកបន្តថា ក្រោយមានវត្តមាននៅលើទីផ្សារកម្ពុជា ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ សាប៊ូ យីហោខ្មែរ T&L នេះ អាចទាញបាននូវចំណែកទីផ្សារ យ៉ាងច្រើនពីអតិថិជន ដោយការលក់បានកើនឡើងទ្វេដង ដែលនឹងធ្វើអោយក្រុមហ៊ុន ឈានទៅតំឡើងរោងចក្រ ផលិត និងវេចខ្ចប់ ដោយផ្ទាល់ខ្លួនអោយបានឆាប់បំផុត ដើម្បីឆ្លើយតបទៅនឹងតម្រូវការនេះ។

លោកបន្ថែមថា T&L Natural Product គឺជាផលិតផលសាប៊ូខ្មែរ ដែលបានចុះបញ្ជី និងមានការទទួលស្គាល់ត្រឹមត្រូវពីក្រសួង និងស្ថាប័នព័ន្ធ ដើម្បីផលិត និងចែកចាយលក់នៅក្នុងទីផ្សារកម្ពុជា និងតាមបណ្ដាលប្រទេសជិតខាងមួយចំនួនផ្សេងទៀតផងដែរ ដោយជំហ៊ានដំបូង សាប៊ូនេះ ត្រូវបានធ្វើការផលិតនៅប្រទេសជប៉ុន និងវេចខ្ចប់នៅចិន ហើយនាំចូលមកលក់នៅកម្ពុជា។អ្នកនាង លាង ធារ៉ា អគ្គនាយិកាក្រុមហ៊ុន Theara Leang Co, Ltd បានបញ្ជាក់ថា ដើម្បីបំពេញនូវតម្រូវការបន្ថែម ក្រុមហ៊ុន បានបញ្ចេញនូវផលិតផលថ្មីបន្ថែមទៀតនៅលើទីផ្សារ នោះគឺផលិតផល CC Cream ដែលផលិតផលនេះ ក៏កំពុងទទួលបានការគាំទ្រ ច្រើនផងដែរ។
គួរបញ្ជាក់ថា ផលិតផលសាប៊ូ យីហោក្នុងស្រុកម៉ាក T&L Natural Product នេះ ស្ថិតក្រោមការវិនិយោគទាំងស្រុងពីវិនិយោគគិនកម្ពុជា គឺក្រុមហ៊ុន Theara Leang Co, Ltd និងមានតំណាងដៃគូចែកចាយទូទាំង25ខេត្តក្រុង និងតាមបណ្ដាប្រទេសមួយចំនួនទៀត៕