តារាសម្តែងហូលីវូត លោក Ryan Reynolds ទិញសិទ្ធិគ្រប់គ្រង Mint Mobile

10

សព្វថ្ងៃក្រុមហ៊ុន Mint Mobile មានម្ចាស់ថ្មីហើយ។ តារាសម្តែងភាពយន្ដល្បីល្បាញលោក Ryan Reynolds បានទិញភាគហ៊ុនដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនទូរគមនាគមន៍ចល័តអាមេរិក។ ក្រុមហ៊ុនផ្គត់ផ្គង់បណ្តាញអ៊ីនធើណិតដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ាផ្តល់ជូនគម្រោងទិន្នន័យតម្លៃទាបជាមួយនឹងការនិយាយនិងសារដែលគ្មានដែនកំណត់ដល់អ្នកដែលយកទូរស័ព្ទផ្ទាល់ខ្លួនទៅភ្ជាប់ណ្តាញអ៊ីនធើណិត។ ក្រុមហ៊ុន Mint Mobile គឺជា MVNO ដែលមានប្រតិបត្តិការនៅលើបណ្តាញអ៊ីនធើណិត LTE ទូទាំងប្រទេសរបស់ T-Mobile។

បច្ចុប្បន្ន Mint Mobile ផ្តល់ជូនការប្រូម៉ូសិនចំនួន ៤៥ ដុល្លារសម្រាប់រយៈពេល ៣ ខែនៃសេវាកម្មជាមួយនឹងទិន្នន័យ ១២GB ក្នុងមួយខែ។ អតិថិជនបន្តសេវាកម្មរបស់ពួកគេដោយបង់ប្រាក់ពីរ បីខែក្នុងមួយដងរហូតដល់ ១២ ខែ។ បន្ទាប់ពីតម្លៃប្រូម៉ូសិន វានឹងត្រូវចំណាយអស់ ៧៥ ដុល្លារដើម្បីបន្តគម្រោង ១២ GB ឡើងវិញក្នុងរយៈពេល ៣ ខែ។ និយាយដោយត្រង់ ទម្រង់តម្លៃរបស់ពួកវាអាចមានការភ័ណ្ឌច្រលំបន្តិច ដូច្នេះត្រូវប្រាកដថាអ្នកធ្វើការស្រាវជ្រាវឱ្យបានគ្រប់គ្រាន់។

“វិធីសាស្រ្តផ្តោតលើអតិថិជនរបស់ Mint Mobile និងការផ្តោតទៅលើការបង្កើតតម្លៃអ្នកប្រើប្រាស់ដែលមិនអាចបំភ្លេចបានធ្វើអោយក្រុមហ៊ុន Mint មានការរីកចម្រើនខ្លាំង។ នាយកក្រុមហ៊ុន Mint លោក David Glickman បានពន្យល់ថាវាសមហេតុផលដែលក្រុមហ៊ុនផ្គត់ផ្គង់អ៊ីនធើណិតឥតខ្សែរ ឥឡូវនេះត្រូវបានកាន់កាប់ដោយអ្នកទីផ្សារច្នៃប្រឌិតថ្មីបំផុតនៅលើភពផែនដី។

លោក Reynolds នឹងជួយក្រុមការងារទំនាក់ទំនងរបស់ក្រុមហ៊ុន Mint ដោយការខិតខំប្រឹងប្រែងផ្នែកទីផ្សារនិងការសម្រេចចិត្តជាយុទ្ធសាស្ត្រ។ លោក Reynolds បានសម្តែងជាតួឯកនៅក្នុងរឿងបែបស៊ើបអង្កេត Pikachu និង Deadpool៕