កំពូលតារា Bollywood នឹងបង់ប្រាក់កម្ចីជំនួសកសិករជាង 850 នាក់

30

កំពូលតារា Bollywood លោក Amitabh Bachchan បានប្រកាសថាលោកនឹងបង់ប្រាក់កម្ចីជំនួសកសិករជាង 850 នាក់មកពីរដ្ឋ Uttar Pradesh ភាគខាងជើង។កំពូលតារាអាយុ 76 ឆ្នាំរូបនេះធ្លាប់បានជួយដល់កសិករចំនួន 350 នាក់មកពី Maharashtra ដោយសងប្រាក់កម្ចីរបស់ពួកគេ។

លោក Bachchan បានសរសេរនៅលើ Blog របស់គាត់ថា “ឥឡូវនេះបញ្ជីឈ្មោះកសិករជាង 850 នាក់មកពីរដ្ឋ Uttar Pradesh ត្រូវបានកំណត់អត្តសញ្ញាណ ហើយប្រាក់កម្ចីរបស់ពួកគេមានចំនួនជាង 0,75 លានដុល្លារត្រូវបានយកចិត្តទុកដាក់ … ជំនួយពីធនាគារស្ថិតក្នុងការពិចារណានេះជួយក្នុងការអនុវត្ត និងក្ដីមេត្តាករុណារបស់ខ្លួន»។តារា Bollywood​ រូបនេះកំពុងរៀបចំកម្មវិធីទូរទស្សន៍ដែលមានចំណងជើងថា “Kyun Banega Korpathi” (តើនរណានឹងក្លាយជាមហាសេដ្ឋី)៕