តារាចម្រៀងបារាំង France Gall ស្លាប់ក្នុងវ័យ ៧០ឆ្នាំ

51

 

ប៉ារីស: តារាចម្រៀងបារាំង France Gall ដែលចាប់ផ្តើមមានកេរ្ត៍ឈ្មោះបោះសម្លេងក្នុង       ទស្សវត្សឆ្នាំ ១៩៦០ ជាមួយកម្រងបទចម្រៀងដែលទទួលបានការគាំទ្រ និង សិចស៊ី និពន្ធដោយ Serge Gainbourg បានទទួលមរណភាពនៅថ្ងៃអាទិត្យ (៧​មករា) ក្នុងវ័យ​៧០ឆ្នាំ តាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យរបស់គាត់។

Gall បានក្លាយជាតារាចម្រៀងក្នុងឆ្នាំ ១៩៦៥ នៅពេលដែលគាត់ឈ្នះកម្មវិធីប្រកួតប្រជែងចម្រៀង Eurovision ជាយុវវ័យដែលមានសក់ពណ៌ទង់ដែងគួអោយទាក់ទាញនិងមានភាពអៀនខ្មាស់តិចតួចបានតស៊ូជាមួយជម្ងឺមហារីកអស់រយៈពេល២ឆ្នាំ ហើយបានស្លាប់នៅក្នុងមន្ទីពេទ្យភាគខាងកើតទីក្រុងប៉ារីស។

ជាមួយសក់ម៉ូតស្ពៃក្តោបពណ៌ទង់ដែង និង គ្រឿងសម្អាងលើភ្នែក គាត់បានក្លាយជាតំណាងស្រ្តីវ័យ៦០ឆ្នាំដែលមានភាពស៊ីវិល័យ។

នៅអំឡុងពេលអាជីពតំបូងរបស់គាត់ក្នុងទស្សវត្សឆ្នាំ ១៩៦០ និង ១៩៧០ គាត់បានសហកាជាមួយតន្រ្តីករជនជាតិបារាំងមានឈ្មោះបោះសម្លេងមួយចំនួនជាពិសេសលោកGainbourg រួមទាំង Cloude Francois និង Michel Berger៕

លោកប្រធានាធិបតី Emmanuel Marcron បានថ្លែងថា “ France Gall បានធ្វើតំណើពេញមួយជីវិតរបស់គាត់ សូមថ្លែងអំណរគុណចំពោះភាពស្មោះត្រង់ និងសប្បុរសធម៌របស់គាត់ ហើយគាត់បានបន្សល់ទុកបទចម្រៀងរបស់គាត់អោយប្រជាជនបារាំងគ្រប់ៗគ្នា ហើយក៏ជាគំរូដ៏ល្អសម្រាប់អ្នកដ៏ទៃ ដែលគាត់ស្រឡាញ់និងអ្នកដែលគាត់បានជួយ”៕