ការស្វែងរកក្មេងប្រុសបន្តនៅក្នុងប្រទេសថៃ

76

ក្រុមអ្នកជួយសង្គ្រោះកំពុងបន្តស្វែងរកក្មេងប្រុស 12 នាក់និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេនៅក្នុងល្អាងភ្នំដែលលិចទឹកនៅភាគខាងជើងនៃប្រទេសថៃ។ ការងារបូមទឹកចេញផ្នែកខ្លះបានបន្តនៅយប់ថ្ងៃព្រហស្បតិ៍បន្ទាប់ពីត្រូវបានព្យួរដោយភ្លៀងធ្លាក់ខ្លាំង។

ក្មេងប្រុសដែលជាសមាជិករបស់ក្រុមបាល់ទាត់និងគ្រូបង្វឹករបស់ពួកគេបានបាត់ខ្លួនកាលពីថ្ងៃសៅរ៍មុន។ ពួកគេត្រូវបានគេជឿថាត្រូវបានជាប់នៅក្នុងល្អាងនៅខេត្តឈាងរ៉ៃ។

កាលពីថ្ងៃព្រហស្បតិ៍រដ្ឋាភិបាលថៃក៏បានចាប់ផ្តើមខួងពីខាងក្រៅល្អាងដើម្បីព្យាយាមបង្ហូរទឹក។

ក្រុមអ្នកជួយសង្គ្រោះរបស់ថៃត្រូវបានចូលរួមដោយក្រុមសមាជិកចំនួន 30 នាក់មកពីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិករបស់កងយោធាអាមេរិក អ្នកមុជទឹកចក្រភពអង់គ្លេសដែលមានជំនាញជួយសង្គ្រោះក្នុងល្អាងភ្នំនិងអ្នកជួយសង្គ្រោះឡាវ។

ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនបានបញ្ជូនអ្នកជំនាញផ្នែកប្រព័ន្ធធារាសាស្ដ្រនិងបង្ហូរទឹកដែលមានមូលដ្ឋាននៅទីក្រុងបាងកកទៅកាន់តំបន់នោះដើម្បីចូលរួមក្នុងការស្វែងរកនៅថ្ងៃសុក្រ។

ភ្លៀងធ្លាក់ខ្លាំងបានរារាំងប្រតិបត្តិការសង្គ្រោះ។

រូបភាពដែលបានចេញផ្សាយដោយកងទ័ពជើងទឹកថៃបានបង្ហាញពីទឹកល្អក់ដែលហូចូលក្នុងល្អាងភ្នំកាលពីថ្ងៃព្រហស្បតិ៍។

កងយោធានិងប៉ូលីសថៃនិយាយថាក្មេងប្រុសនិងគ្រូបង្វឹករបស់ពួកគេអាចគេចផុតពីទឹកនៅក្នុងលំហមួយនៅក្នុងរូងភ្នំនោះ៕