ក្មេងពីរនាក់ត្រូវបានវាយប្រហារដោយត្រីឆ្លាមនៅញូវយ៉កលើកដំបូងក្នុងរយៈពេល 70ឆ្នាំ


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 290
57

ក្មេងពីរនាក់បានក្លាយជាជនរងគ្រោះដោយការវាយប្រហារពីត្រីឆ្លាមនៅឯឆ្នេរសមុទ្រញូវយ៉កជាលើកដំបូងដែលឧបទ្ទវហេតុបែបនេះត្រូវបានរាយការណ៍នៅក្នុងតំបន់នោះក្នុងរយៈពេល 70ឆ្នាំ។

ក្មេងស្រីអាយុ 12 ឆ្នាំម្នាក់និងក្មេងប្រុសអាយុ 13 ឆ្នាំម្នាក់ ត្រូវបានខាំនៅជើងម្ខាងដាច់ដោយឡែកពីគ្នាកាលពីថ្ងៃពុធ។

ឧបទ្ទវហេតុនេះបានធ្វើឱ្យឆ្នេរមួយចំនួនត្រូវបានបិទ ហើយត្រីឆ្លាមពីរក្បាលត្រូវបានគេរាយការណ៍ថាត្រូវបានគេចាប់បាននៅក្បែរនោះនៅថ្ងៃដដែល ទោះបីជាពួកវាមិនត្រូវបានបញ្ជាក់ថាជាសត្វដែលត្រូវទទួលខុសត្រូវក៏ដោយ។ក្មេងស្រីឈ្មោះ Lola Pollina បានប្រាប់សន្និសីទសារព័ត៌មានមួយថានាងបានឈរក្នុងទឹកត្រឹមចង្កេះហើយបានប្រញាប់រត់ត្រឡប់ទៅច្រាំងវិញជាមួយនឹងជើងដែលហូឈាម បន្ទាប់ពីនាងត្រូវបានត្រីឆ្លាមខាំ។

នាងបាននិយាយពីការវាយប្រហារនៅឯ Sailors Haven នៅ Brookhaven ថា “ខ្ញុំបានឃើញអ្វីមួយដូចជានៅជាប់នឹងខ្ញុំ ហើយខ្ញុំមានអារម្មណ៍ឈឺចាប់ ហើយមើល ហើយខ្ញុំបានឃើញព្រុយវា”។

“ខ្ញុំគិតថាវាគឺជាត្រីឆ្លាម ពីព្រោះយើងនៅឯឆ្នេរសមុទ្រ ដូច្នេះវាមិនដូចជាវាអាចជាសត្វខ្លា ឬក៏អ្វីផ្សេងនោះទេ”។ក្មេងស្រី Lola ជឿថាសត្វដែលបានខាំនាងមានប្រវែងពី 90 សង់ទីម៉ែត្រ ទៅ 122 សង់ទីម៉ែត្រ។

ការវាយប្រហារដោយត្រីឆ្លាមគឺកម្រណាស់នៅក្នុងទឹកនៃកោះ Fire ដែលជាកន្លែងដែលការវាយប្រហារបានកើតឡើង ហើយនៅគ្រប់ទីកន្លែងជុំវិញទីក្រុងញូវយ៉ក។

លោក Ian Levine ប្រធាននាយកដ្ឋានពន្លត់អគ្គិសភ័យនៅមហាសមុទ្របាននិយាយថាមានតែ 10 ករណីនៃការខាំដោយត្រីឆ្លាមត្រូវបានរាយការណ៍ពីទីក្រុងញូវយ៉ក។

គាត់បាននិយាយថា ឧបទ្ទវហេតុចុងក្រោយគឺនៅឆ្នាំ 1948។ធ្មេញមួយត្រូវបានដកចេញពីជើងរបស់ក្មេងប្រុសម្នាក់ដែលបានជិះស្គីកំសាន្តនៅលើឆ្នេរសមុទ្រអាត្លង់ទិកចម្ងាយពីរម៉ាយនៅពេលដែលគាត់ត្រូវបានខាំ៕

 


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 528