បាតុករ 1.7 លាននាក់ជួបជុំគ្នាដោយសន្តិវិធីនៅហុងកុង

41

ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលបានធ្វើការជួបជុំដែលពោរពេញដោយសន្តិវិធីដ៏ធំ នៅហុងកុងកាលពីថ្ងៃអាទិត្យ។ អ្នករៀបចំនិយាយថាមនុស្សប្រហែល ១,៧ លាននាក់បានចូលរួម។

ការធ្វើបាតុកម្មជាបន្តបន្ទាប់បានចាប់ផ្តើមកាលពីប៉ុន្មានសប្តាហ៍មុនដើម្បីប្រឆាំងនឹងច្បាប់បច្ចា ប័នដែលនឹងអនុញ្ញាតឱ្យបញ្ជូនជនសង្ស័យជាឧក្រិដ្ឋជនទៅប្រទេសចិនដីគោក។

ចាប់តាំងពីពេលនោះមកសេចក្តីព្រាងច្បាប់នេះត្រូវបានផ្អាកប៉ុន្តែការតវ៉ានៅតែបន្តទាមទារឱ្យមានការដកច្បាប់នេះចេញទាំងស្រុង។ ហើយការទាមទាររបស់ពួកគេឥឡូវនេះរួមមានការអំពាវនាវឱ្យមានការស៊ើបអង្កេតទៅលើអំពើហឹង្សារបស់ប៉ូលិសបន្ទាប់ពីការប្រមូលផ្តុំមួយចំនួនបានឈានដល់ការប៉ះទង្គិចគ្នា។

ប៉ូលិសមិនបានអនុញ្ញាតិឲ្យមានការហែក្បួននៅថ្ងៃអាទិត្យនេះទេ។ ប៉ុន្តែក្រុមអ្នកតវ៉ាបានដើរតាមផ្លូវស្រែកពាក្យស្លោករបស់ពួកគេ។

អ្នករៀបចំកម្មវិធីបាននិយាយថាការជួបជុំនេះគឺជាការជួបជុំធំបំផុតលើកទី ២ បន្ទាប់ពីការជួបជុំកាលពីខែមិថុនាដែលពួកគេនិយាយថាបានទាក់ទាញមនុស្សប្រមាណ ២ លាននាក់។

ប៉ូលិសប្រដាប់ដោយអាវុធនៅក្រោមបញ្ជាការយោធាចិនត្រូវបានគេដាក់ពង្រាយនៅជិតទីក្រុងស៊ិនជិនដែលជាការព្រមានដល់ក្រុមបាតុករ។

មិនមានការប៉ះទង្គិចដ៏ធំណាមួយត្រូវបានគេមើលឃើញទេចាប់តាំងពីការដាក់ពង្រាយប៉ូលិសប្រដាប់អាវុធ។ ប៉ុន្តែវានៅតែមិនច្បាស់ថាតើភាពចលាចលនៅហុងកុងនឹងថយចុះនោះទេ៕