យោធាអាមេរិកប្រកាសថាទាហានម៉ារីនដែលបាត់ខ្លួន 5 នាក់បានស្លាប់

36

យោធាអាមេរិកនៅប្រទេសជប៉ុនបានបញ្ចប់ប្រតិបត្តិការរុករកសម្រាប់ទាហានម៉ារីន 5 នាក់ដែលបានបាត់ខ្លួនក្នុងការប៉ះទង្គិចពាក់កណ្តាលអាកាសនៃយន្តហោះ 2 គ្រឿងកាលពីសប្ដាហ៍មុនហើយបានប្រកាសថាពួកគេបានស្លាប់។

យន្តហោះចម្បាំងធុន F-18 និងយន្តហោះ KC-130 បានបុកគ្នាក្នុងអំឡុងពេលហ្វឹកហាត់កាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីបានហោះចេញពីមូលដ្ឋានរបស់ពួកគេនៅ Iwakuni ខេត្ត Yamaguchi ភាគខាងលិចប្រទេសជប៉ុន។

សមាជិកនាវិកពីរនាក់ក្នុងចំណោម 7 នាក់ត្រូវបានជួយសង្គ្រោះ ប៉ុន្តែម្នាក់ក្នុងចំណោមពួកគេបានស្លាប់។ 5 នាក់ទៀតនៅលើយន្តហោះដែលបានបាត់ខ្លួន។

កងកម្លាំងអាម៉េរិកនៅក្នុងប្រទេសជប៉ុនបានប្រកាសកាលពីថ្ងៃអង្គារថាយោធាបានលុបចោលប្រតិបត្តិការរុករកជាមួយកងកម្លាំងស្វ័យការពារជប៉ុននិងឆ្មាំឆ្នេរសមុទ្រហើយបានប្រកាសថាទាហានម៉ារីន 5 នាក់បានស្លាប់។

យោធាអាមេរិកបានចាត់ចំណាត់ថ្នាក់នៃការធ្លាក់យន្តហោះពាក់កណ្តាលអាកាសជាប្រភេទគ្រោះថ្នាក់ប្រភេទ A ដែលជាចំណាត់ថ្នាក់ដ៏ធ្ងន់ធ្ងរបំផុតនៅលើមាត្រដ្ឋាន 4 កម្រិត៕