ត្រីឆ្លាមប៉ារ៉ាត្រូវបានប្រទះឃើញស្លាប់នៅទន្លេខេត្ត Tottori

43

ត្រីឆ្លាមប៉ារ៉ាដែលត្រូវបានគេជឿថាបានវង្វេងចូលទៅក្នុងទន្លេមួយនៅក្នុងខេត្ត Tottori ភាគខាងលិចប្រទេសជប៉ុនត្រូវបានគេប្រទះឃើញស្លាប់។

អ្នកស្រុកម្នាក់នៃទីប្រជុំជន Kotoura បានរកឃើញត្រីឆ្លាមប្រវែង 5 ម៉ែត្រនៅជិតមាត់ទន្លេ Katsutagawa កាលពីថ្ងៃសៅរ៍។ វាត្រូវបានគេរាយការណ៍ថាមានស្នាមនៅលើព្រុយកន្ទុយរបស់វា។

ក្រុមមន្រ្តីមូលដ្ឋាននិងប្រជាជននៅជិតខាងបានព្យាយាមផ្លាស់ត្រីឆ្លាមទៅសមុទ្រ ប៉ុន្តែការខិតខំរបស់ពួកគេត្រូវបានរារាំងដោយរលកធំៗ។ត្រីឆ្លាមនេះត្រូវបានប្រទះឃើញស្លាប់នៅលើដងទន្លេ។

ត្រីឆ្លាមប៉ារ៉ាភាគច្រើនរស់នៅក្នុងតំបន់ទឹកត្រូពិច។ ត្រីឆ្លាមមួយក្បាលត្រូវបានចាប់បានដោយមងនៅខេត្ត Tottori កាលពី 3 ឆ្នាំមុន។

មន្ត្រីម្នាក់នៅនាយកដ្ឋាននេសាទរបស់ខេត្តបាននិយាយថាត្រីឆ្លាមនេះអាចហែលចូលសមុទ្រជប៉ុនហើយបានធ្វើដំណើរទៅភាគខាងជើងជាមួយនឹងចរន្តទឹកមហាសមុទ្រក្តៅជប៉ុន (Tsushima Current)  ខណៈពេលដែលវាកំពុងប្រម៉ាញ់ប្លង់តុង៕