មនុស្ស 11 នាក់ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារនៅទីក្រុង Pittsburgh

24

ការបាញ់ប្រហារដ៏កម្រោលមួយនៅវិហាជនជាតិជូហ្វីសមួយនៅទីក្រុង Pittsburgh រដ្ឋ Pennsylvania បានធ្វើឱ្យមនុស្ស 11 នាក់ស្លាប់។
ជនសង្ស័យអាយុ 46 ឆ្នាំម្នាក់ត្រូវបានឃុំឃាំងហើយអ្នកស៊ើបអង្កេតបានបង្ហាញថាការវាយប្រហារគឺជាបទឧក្រិដ្ឋដ៏គួឲ្យស្អប់ខ្ពើម។

ខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារនៅព្រឹកថ្ងៃសៅរ៍នៅឯ Tree of Life synagogue ក្នុងអំឡុងពេលធ្វើការអធិស្ឋាន។
ជនសង្ស័យត្រូវបានកំណត់អត្តសញ្ញាណថាមានឈ្មោះ Robert Bowers ដែលរស់នៅក្នុងសង្កាត់នេះ។ យោងទៅតាមសាក្សី គាត់កំពុងស្រែកថា “ជនជាតិជូហ្វីសទាំងអស់ត្រូវតែស្លាប់” ។ គាត់មានកាំភ្លើងវែងចំនួន 1 ដើមនិងកាំភ្លើងដៃចំនួន 3 បីដើម។ មនុស្ស 6 នាក់បានរងរបួសរួមទាំងប៉ូលិស 4 នាក់។

ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រាប់ក្រុមអ្នកយកព័ត៌មានថាវាជាការអាម៉ាស់ដែលការបាញ់ប្រហារដ៏ធំមួយបានកើតឡើងម្តងហើយម្តងទៀតនៅក្នុងប្រទេសនេះអស់រយៈពេលជាច្រើនឆ្នាំ។
លោក Trump ក៏បាននិយាយផងដែរថាកងប្រដាប់អាវុធគួរតែត្រូវបានគេដាក់ពង្រាយនៅក្នុងទីតាំងគោរពប្រណិបត្តិសាសនា។

វិហារសាសនានេះមានទីតាំងនៅក្នុងតំបន់លំនៅដ្ឋានមួយហើយមានមនុស្សជាច្រើនប្រមូលផ្ដុំដើម្បីអធិស្ឋាននៅពេលព្រឹកថ្ងៃសៅរ៍។ ប៉ូលិសកំពុងស៊ើបអង្កេតពីបំណងរបស់ខ្មាន់កាំភ្លើង។

ដំណឹងនេះបានរីករាលដាលនៅក្នុងប្រទេសអ៊ីស្រាអែលផងដែរ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានថ្កោលទោសការវាយប្រហារនៅក្នុងសារជាវីដេអូមួយ។ លោកបាននិយាយថាប្រជាជនអ៊ីស្លាមទាំងអស់កំពុងមានការសោកសៅជាមួយក្រុមគ្រួសារនៃអ្នកស្លាប់និងប្រជាជនរបស់របស់យើងមានជំហររួមគ្នាជាមួយសហគមន៍ជូហ្វីសនៅទីក្រុង Pittsburgh៕