ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុងនៅហ្វីលីពីនឡើងដល់ 81 នាក់

25

អាជ្ញាធរហ្វីលីពីនបាននិយាយថាចំនួនមនុស្សដែលស្លាប់នៅពេលព្យុះសង្ឃរា ម៉ង់ឃុត បាន
វាយប្រហារប្រទេសកាលពីសប្ដាហ៍មុនបានកើនឡើងដល់ 81 នាក់។

ជនរងគ្រោះជាង 12 នាក់ត្រូវបានគេរកឃើញនៅក្នុងការបាក់ដីដែលបានរីករាលដាលនៅ
ក្រុងជីករ៉ែមាស អ៊ីតូហ្គុននៅខេត្តបេនហ្គេតលើកោះលូហ្សុន។

ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពជាច្រើនពីភក់។ មនុស្សរាប់សិបនាក់នៅតែបាត់ ខ្លួន។ ឪពុកម្នាក់បាននិយាយថាគាត់នៅតែបន្តអធិស្ឋានថាកូនប្រុសរបស់គាត់នៅរស់នៅឡើយ។

នៅកន្លែងផ្សេងទៀតកិច្ចខិតខំប្រឹងប្រែងស្វែងរកនិងជួយសង្គ្រោះកំពុងត្រូវបានរារាំងខណៈ
ដែលសហគមន៍រគ្រោះជាច្រើនស្ថិតនៅតំបន់ភ្នំដែលប្រព័ន្ធផ្លូវថ្នល់និងប្រព័ន្ធទំនាក់ទំនងត្រូវបានកាត់ផ្តាច់ដោយការបាក់ដី៕